Man Utd ​ទិញ​បាន​កីឡាករ​ម្នាក់​ទៀត​ហើយ ​តម្លៃ​៦​សែន​ផោន​

ក្រុម​បិសាច​ក្រហម Manchester United ​បាន​ទិញ​យក​កីឡាករ​វ័យ​ក្មេង​ម្នាក់​មក​រួម​ក្រុម​ហើយ ​គឺ​ឈ្មោះ​ថា Mateo Mejia ​ពី​ក្រុម Real Zaragoza ​ក្នុង​តម្លៃ​ខ្លួន​៦​សែន​ផោន​។

កីឡាករ​វ័យ​១៦​ឆ្នាំ​នេះ គឺ​ជា​កីឡាករ​ទី​២​ដែល​ក្រុម​របស់​លោក Ole ​ទិញ​ចូល​សម្រាប់​រដូវ​ក្ដៅ​នេះ បន្ទាប់​ពី​បាន​ចុះ​កុងត្រា​យក​ Daniel James ​ពី​ក្រុម Swansea ​។ យ៉ាងណាមិញ ​ Mateo ​នេះ ​នឹង​ត្រូវ​ដាក់​ឱ្យ​ចូល​លេង​ក្នុង​ក្រុម​យុវជន​សិន ​មុន​ពេល​សម្រេច​ចិត្ត​ថា​នឹង​យក​ចូល​ក្រុម​ធំ​ឬ​យ៉ាង​ណា។

លោក Ole ​នា​រដូវ​ក្ដៅ​នេះ ​ត្រូវ​បាន​កាសែត​នៅ​អង់គ្លេស​ចុះ​ផ្សាយ​ថា​មាន​ប្រាក់​ត្រឹម​១០០​លាន​ផោន​ប៉ុណ្ណោះ​ក្នុង​ការ​ទិញ​ចូល​កីឡាករ​ថ្មី។ ដូច្នេះ​ហើយ ទើប​លោក​ពិបាក​ក្នុង​ការ​នាំ​យក​កីឡាករ​ឆ្នើម​ៗ​មក​រួម​ក្រុម​ខ្លាំង​ណាស់។ មួយ​វិញ​ទៀត ​ការ​មិន​បាន​លេង UEFA Champions League ​ក៏​ជា​កត្តា​មួយ​ធ្វើ​ឱ្យ​កីឡាករ​មិន​ចង់​មក​រួម​ក្រុម​បិសាច​ក្រហម​ដែរ៕ប្រភព៖ dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT