អាហ្សង់ទីន ​ឈរ​លេខ​២​ក្នុង​តារាង​បាន​ឡើង​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ហើយ​

ត្បិត​តែ​ចាប់​ផ្ដើម​ប្រកួត​ដំបូង​ពិបាក​មែន ប៉ុន្តែ​ក្រុម​អាហ្សង់ទីន​នៅ​តែ​អាច​ឡើង​វគ្គ​៨​ក្រុម​ចុង​ក្រោយ​បាន​ដដែល ​ក្រោយ​ពី​យក​ឈ្នះ​លើ​ក្រុម​កាតា ​ក្នុង​លទ្ធផល​២-០។

ការ​ប្រកួត​ពាន​រង្វាន់ Copa America ​នេះ ​ក្រុម​អាហ្សង់ទីន​លេង​២​ប្រកួត​ដំបូង​មាន​ត្រឹម​តែ​១​ពិន្ទុ​ប៉ុណ្ណោះ។ តែ​នៅ​ប្រកួត​ចុង​ក្រោយ​របស់​ពួកគេ​ធ្វើ​បាន​ល្អ​វិញ ​ដោយ​ឈ្នះ​កាតា ​បាន​៣​ពិន្ទុ​បន្ថែម សរុប​៤​ពិន្ទុ​ឈរ​នៅ​លេខ​២​ក្នុង​តារាង។ ក្រុម​លេខ​១ ​គឺ​កូឡុំបី ​មាន​៩​ពិន្ទុ ​ក្រោយ​ពី​ពួកគេ​យក​ឈ្នះ​លើ​ក្រុម​ប៉ារ៉ាហ្គាយ ១-០។

នៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​នេះ ​ក្រុម​អាហ្សង់ទីន ​នឹង​ប៉ះ​ជាមួយ​ក្រុម​វេណេហ្ស៊ុយអេឡា ​នៅ​យប់​ថ្ងៃ​សុក្រ​សប្ដាហ៍​នេះ៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT