ដោនថោនស្ព័ត ទទួលបានចំណាត់ថ្នាក់លេខ៤ជើងឯកបាល់ទាត់ក្នុងសាលអាស៊ាន

ក្រុមបាល់ទាត់ដោនថោនស្ព័ត ទទួលបានត្រឹមចំណាត់ថ្នាក់លេខ៣ក្នុងព្រឹត្តិការណ៍ជើងឯកអាស៊ាន នៅប្រទេសថៃ បន្ទាប់ពីចាញ់ក្រុមមីយ៉ាន់ម៉ា Myanmar Imperial University ៩-៥ នៅមុននេះបន្តិច។

នេះជាលើកដំបូង របស់ក្រុមកម្រិតស្ម័គ្រចិត្តមួយនេះរបស់កម្ពុជា នៅលើឆាកអន្តរជាតិ។ ថ្វីបើចាញ់ជាប់គ្នា៣​ប្រកួតចុងក្រោយក្តី ប៉ុន្តែដោនថោនបានបង្កើតប្រវត្តិសាស្ត្រថ្មីសម្រាប់កម្ពុជាដែលឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

សរុបការប្រកួតទាំង៤របស់ក្រុមកម្ពុជាប្រចាំពានរង្វាន់នេះ៖

Down Town 5-4 Melaka United

Down Town 3-9 Myanmar Imperial University

Down Town 0-17 Chonburi Bluewave

Down Town 5-9 Myanmar Imperial University

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT