ការរកបាន៣គ្រាប់ក្នុង១ប្រកួត ថ្ងៃបើកឆាកជាមួយអេស្ប៉ាញនេះ បានបញ្ជាក់ថាខ្សែប្រយុទ្ធរូបនេះ នៅតែអាចលេងបានសម្រាប់ World Cup 2022 នៅប្រទេសកាតា។
Ronaldo បានជួយព័រទុយហ្គាល់ស្មើជាមួយអេស្ប៉ាញ ៣-៣ នៃការប្រកួតបើកឆាក World Cup ។ ខ្សែប្រយុទ្ធរបស់ Real Madrid រូបនេះរកបា៣គ្រាប់ម្នាក់ឯងតែម្ដងឱ្យព័រទុយហ្គាល់។ ស្របពេលអ្នកចាត់ការ Fernando Santos របស់ព័រទុយហ្គាល់បាននិយាយចំពោះទម្រង់លេងដ៏ល្អនេះថា៖ “គាត់គឺល្អជាងគេលើលោកនេះហើយ មិនបាច់សង្ស័យអ្វីទៀតទេ។ ត្បិតតែអាយុច្រើន ប៉ុន្តែគាត់បានបង្ហាញយើងហើយថាវាគ្រាន់តែជាតួលេខប៉ុណ្ណោះ។ world Cup ឆ្នាំក្រោយ គាត់នឹងនៅតែអាចចូលលេងបានដដែល”។
ជាមួយគ្នានេះដែរ Silva មិត្តរួមក្រុមរបស់ Ronaldo ក៏និយាយដែរថា៖ “កីឡាករខ្លះ គាត់តែងតែជួបផលពិបាកនៅពេលអាយុច្រើន។ ប៉ុន្តែ Ronaldo អត់នោះទេ។ គាត់តែងតែល្អពីមួយថ្ងៃទៅមួយថ្ងៃ ហើយគាត់នឹងកាន់តែល្អថែមទៀតសម្រាប់ពេលបន្ទាប់”៕ប្រភពៈ DailyMail