Hummels ​មិន​ផ្លាស់​ទៅ Man Utd ​ព្រោះ​ក្លឹប​នេះ​មិន​បាន​លេង Champions League ​

ខ្សែ​ការពារ Mats Hummels ​បាន​បញ្ជាក់​ហេតុផល​មិន​ព្រម​ផ្លាស់​មក​លេង​នៅ Manchester United ​គឺ​ដោយសារ​តែ​ក្រុម​នេះ​មិន​បាន​លេង​ពាន​រង្វាន់ UEFA Champions League ។Man Utd ​ជា​ក្រុម​ដែល​ចង់​បាន​ខ្សែ​ការពារ​អាល្លឺម៉ង់​ខាង​លើ​នេះ​យូរ​មក​ហើយ ខណៈ​ដែល​រដូវ​ក្ដៅ​នេះ​ពួកគេ​ក៏​បាន​ទាក់ទង​ទិញ​ផង​ដែរ។ យ៉ាងណាមិញ ​Hummels ​នៅ​តែ​មិន​ព្រម​មក Old Trafford ​ដដែល ​ហើយ​ក៏​សម្រេច​ចិត្ត​ចាកចេញ​ពី Bayern Munich ​ផ្លាស់​ទៅ​ក្លឹប​ចាស់ Dortmund ​វិញ​បាត់​ទៅ​ហើយ។

ចំពោះ​ហេតុផល​មិន​មក​លេង​នៅ​បិសាច​ក្រហម​នេះ ​ត្រូវ​បាន​សាមី​ខ្លួន​បញ្ជាក់​ថា​រូបគេ​ចង់​លេង​ពាន​រង្វាន់ Champions League ​នា​រដូវ​កាល​ក្រោយ​នេះ។ ដូច្នេះ​ហើយ ទើប​បាន​ជា​មិន​ផ្លាស់​ទៅ​លេង​នៅ​ក្លឹប Man Utd ។ ​ក្រុម​របស់​លោក Ole ​រដូវ​កាល​ក្រោយ គឺ​ត្រូវ​លេង​ពាន​រង្វាន់​លំដាប់​ទី​២ Europa League ៕

ប្រភព៖ DailyMail

  • Hummels ​មិន​ផ្លាស់​ទៅ Man Utd ​ព្រោះ​ក្លឹប​នេះ​មិន​បាន​លេង Champions League ​