Leed United ​ចង់​ចុះ​កុងត្រា​យក Buffon ​មក​លេង​នៅ​អង់គ្លេស​

ក្រុម​ទើប​ឡើង​មក​លេង​នៅ​លីគ​កំពូល​អង់គ្លេស Leed United ​ចង់​បាន​អ្នក​ចាំទី Gianluigi Buffon ​មក​រួម​ក្រុម​ដើម្បី​ចូល​លេង​លីគ​កំពូល​រដូវ​កាល​ក្រោយ​នេះ។Buffon ​បាន​សម្រេច​ចិត្ត​មិន​បន្ដ​កុងត្រា​ជាមួយ​ក្រុម PSG ​១​រដូវ​កាល​ទៀត​ឡើយ។ ដូច្នេះ​ហើយ​បច្ចុប្បន្ន ​លោក​នៅ​ទំនេរ​មិន​ទាន់​មាន​ក្លឹប​ថ្មី​លេង​នៅ​ឡើយ​ទេ។ មាន​ដំណឹង​ថា​ក្លឹប​នៅ​ព័រទុយហ្គាល់ Porto ​កំពុង​ចាប់​អារម្មណ៍​ខ្លាំង​នាំ​យក​វីរបុរស​អ៊ីតាលី​រូប​នេះ​ទៅ​លេង ដើម្បី​ជំនួស​តំណែង Casillas ​ដែល​កំពុង​មាន​បញ្ហា​ជំងឺ​បេះដូង។

ទន្ទឹម​គ្នា​នេះ​ដែរ ​ក្រុម​នៅ​អង់គ្លេស Leed  United ​ក៏​បាន​បង្ហាញ​ការ​ចាប់​អារម្មណ៍​ទៅ​លើ​បុរស​វ័យ​៤១​ខាង​លើ​​នេះ​ដែរ។ ពួកគេ​បាន​បញ្ជូន​ក្រុម​ការងារ​ដើម្បី​ទៅ​បញ្ចុះបញ្ចូល​សាមី​ខ្លួន ​ដើម្បី​ឱ្យ​មក​ប្រឡូក​ក្នុង​លីគ​កំពូល​អង់គ្លេស​ម្ដង។ ស្រប​ពេល Buffon ​ចំណាយ​ពេល​១៧​ឆ្នាំ​នៅ Juventus ​និង​១​ឆ្នាំ​នៅ PSG ​៕

ប្រភព៖ DailyMail

  • Leed United ​ចង់​ចុះ​កុងត្រា​យក Buffon ​មក​លេង​នៅ​អង់គ្លេស​