Sarri ​ ទាម​ទារ​៤០​គ្រាប់​ពី Ronaldo ​រដូវ​កាល​ក្រោយ​

លោក Sarri ​អ្នក​ចាត់ការ​ថ្មី​របស់​ក្រុម Juventus ​បាន​និយាយ​ជាមួយ Cristiano Ronaldo ​រួច​ហើយ​សម្រាប់​រដូវ​កាល​ថ្មី ​ហើយ​ក្នុង​នោះ​លោក​រំពឹង​ថា​នឹង​រក​បាន​៤០​គ្រាប់​ពី​កីឡាករ​ព័រទុយហ្គាល់​នេះ។ដើម្បី​ជា​ការ​ត្រៀម​រដូវ​កាល​ថ្មី Sarri ​សុខ​ចិត្ត​ចំណាយ​ពេល​ទៅ​ជួប Ronaldo ​ផ្ទាល់​តែ​ម្ដង ​ដើម្បី​និយាយ​ពី​តាក់ទិច​ក្រុម​សម្រាប់​រដូវ​កាល​ក្រោយ។ កាសែត​នៅ​អ៊ីតាលី​បាន​បញ្ជាក់​ថា​លោក Sarri ​ចង់​បាន​៤០​គ្រាប់​ពី​អតីត​កីឡាករ Real Madrid ​រូប​នេះ ​ហើយ​សាមី​ខ្លួន​ផ្ទាល់​ក៏​គិត​ថា​នឹង​អាច​រក​បាន​ដល់​៤០​គ្រាប់​នេះ​ដែរ។

ក្នុង​ពេល​ជួប​គ្នា​នោះ ​អតីត​អ្នក​ចាត់ការ​ក្រុម Chelsea ​នេះ​ក៏​បញ្ជាក់​ទៀត​ថា Ronaldo ​នៅ​តែ​ជា​តួ​សំខាន់​ក្នុង​ក្រុម Juventus ​ដដែល ​បើ​ទោះ​ជា​រូបគេ​មាន​វ័យ​ច្រើន​ហើយ​ក៏​ដោយ។ គេ​មិន​ទាន់​ដឹង​ច្បាស់​ថា​កីឡាករ​ណា​ម្នាក់​ដែល​លោក Sarri ​ត្រូវ​ទិញ​មក​ពង្រឹង​ក្រុម​នៅ​ឡើយ​ទេ ​ក្រៅ​ពី​ហោះ​ទៅ​ជួប Ronaldo ​ដល់​កន្លែង​លំហែ​កាយ​នេះ៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT