ក្រុមបាល់ទាត់ជម្រើសជាតិប្រេស៊ីល បានកក់កៅអីឡើងវគ្គ៨ក្រុមចុងក្រោយហើយ ក្រោយពីយកឈ្នះលើក្រុមប៉េរូក្នុងលទ្ធផល ៥-០ នៅព្រឹកមិញនេះ។ក្រុមប៉េរូ ហាក់មិនមានសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រជែងជាមួយក្រុមប្រេស៊ីលឡើយ ជាក់ស្ដែងម្ចាស់ផ្ទះបានធ្វើការវាយសម្រុកនិងស្វែងរកគ្រាប់បាល់ជាបន្ដបន្ទាប់រហូតមានដល់៥គ្រាប់ឯណោះ។ ៥គ្រាប់នោះកើតឡើងដោយ Casemiro , Firmino , Everton , Dani Alves និង Willian ។ តាមលទ្ធផលនេះ ធ្វើឱ្យក្រុមប្រេស៊ីលឈរលេខ១ក្នុងតារាង ឆ្លងកាត់៣ប្រកួត មាន៧ពិន្ទុ មានឱកាសឡើងទៅវគ្គ៨ក្រុមចុងក្រោយហើយ។
គេសង្កេតឃើញថាក្រុមប្រេស៊ីល ដែលអវត្តមានកីឡាករ Neymar តែងតែបង្កើតឱកាសរកគ្រាប់បាល់ច្រើន សឹងតែជាងពេលមានខ្សែប្រយុទ្ធក្រុម PSG ទៅទៀត៕
ប្រភព៖ DailyMail