នាយក​ជាន់​ខ្ពស់ Real Madrid ​ប្រាប់​មូលហេតុ​ដែល​មិន​ចុះ​ហត្ថលេខា​យក Messi

តាម​រយៈ​អាជីព​ក្នុង​រយៈ​ពេល​ជាង ១៥ ឆ្នាំ​របស់ Lionel Messi គឺ​បាន​ប្រើប្រាស់​ពេលវេលា​នៅ​ក្លឹប FC Barcleona មួយ​គត់ ដោយ​បង្ហាញ​ខ្លួន​បាន ៦៦៨ លើក​រក​បាន ៥៨២ គ្រាប់​និង Assist ២៣៤ លើក។

ជុំវិញ​ភាព​ជោគជ័យ​ជោគជាំ​នេះ នាយក​ជាន់​ខ្ពស់​មួយ​រូប​របស់​ស្តេច​ស Madrid គឺ​លោក Jeronimo Farre បាន​ពន្យល់​ពី​ហេតុផល​ដែល​ក្លឹប​របស់​ខ្លួន​ពុំ​ធ្លាប់​គិត​ដល់​ការ​ដាក់​សំណើរ​ចង់​ទាមទារ Messi ចេញ​ពី Barcelona។

លោក​បាន​ប្រាប់​សារព័ត៌មាន El Mundo ដូច្នោះ​ថា៖ “កាល​ដែល Messi មិន​លេង​នៅ Madrid នោះ​ក៏​ដោយ​សារ​រឿង​នេះ​វា​មិន​អាច​ធ្វើ​ទៅ​បាន”។

លោក​បន្ត​ថា៖ “មួយ​ទៀត​គឺ​ដោយ​សារ​គាត់​មិន​ងាយ​នឹង​យក​បាន​ទេ ហើយ​កត្តា​តម្លៃ​ក៏​ដូច​គ្នា បន្សំ​ពី​នោះ​គឺ​ដោយ​សារ​យើង​មាន Cristiano Ronaldo ​ដែល Madrid រីករាយ​នឹង​ទេពកោសល្យ​របស់​គាត់​អស់​រយៈ​ពេល ៩ ឆ្នាំ”។ ប្រភព៖ 9SportPro

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT