កីឡាករ At Madrid៖ “ខ្ញុំ​ចង់​ឃើញ Neymar មក Barca ​មក​រក​ស្នាម​ញញឹម​របស់​គេ​វិញ”

តារា​ឆ្នើម​នៃ​ក្លឹប Atletico Madrid ​និង​ជម្រើស​ជាតិ​ប្រេស៊ីល​គឺ Filipe Luis ​បាន​បង្ហើប​ថា​ Neymar Jr គួរ​ណា​តែ​វិល​ត្រលប់​មក​កាន់​ក្លឹប​យក្ស Barcelona ​វិញ ក្រោយ​ចាកចេញ​ទៅ​ចូលរួម​នៅ Paris អស់​រយៈ​ពេល​ ២ ឆ្នាំ។

ថ្លែង​ក្រោយ​បិទ​ការ​ប្រកួត​ជុំ​ទី ៣ នៅ Copa ជាមួយ Cadena COPE កីឡាករ​រូប​នេះ​ប្រាប់​ថា៖ “ខ្ញុំ​ពិត​ជា​ចង់​ឃើញ Neymar នៅ Barca កន្លែង​ដែល​គាត់​រីករាយ និង​យក​ស្នាម​ញញឹម​ត្រលប់​មក​វិញ”។

Luis បន្ត​ទាក់ទិន​នឹង​អនាគត៖ “តើ​ខ្ញុំ​អាច​ទៅ​ចូលរួម​ជាមួយ​គាត់​នៅ Barca? តាម​ពិត​ទៅ​ខ្ញុំ​បាន​សន្យា​ជាមួយ​ Atletico ថា​នឹង​មិន​ចូល​ចរចា​សំណើរ​ណា​មួយ​ទាំង​អស់ ដរាប​ណា​មិន​ទាន់​ចប់​ការ​ប្រកួត Copa Ameria”។

គួរ​រំឭក​ថា Luis ​បាន​ចុះ​ហត្ថលេខា​មក​លេង​ឲ្យ Atletico Madrid នា​ឆ្នាំ ២០២១ ក្រោយ​ចាកចេញ​ពី Chelsea ដែល​បាន​ចាយ​ពេល ៤ រដូវ​កាល​នៅ​ទី​នោះ។ ប្រភព៖ FoxSportAsia

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT