ធ្លាយ​រឿង​ Neymar ​អត់​សប្បាយ​ចិត្ត​នៅ PSG ​តាំង​ពី​ផ្លាស់​ទៅ​បាន​២ ៣​សប្ដាហ៍​ម្ល៉េះ​

Neymar ​កំពុង​ប្រកាស​ចង់​ចាកចេញ​ពី​ក្រុម PSG ខ្លាំង ​ក្រោយ​ពី​មាន​បញ្ហា​ជាមួយ​ម្ចាស់​ក្លឹប ​ហើយ​ចង់​ចាកចេញ​ទៅ​លេង​នៅ​ក្លឹប​ចាស់ FC Barcelona ​វិញ។

ក្រោយ​ពី​មាន​ដំណឹង​ថា​ចង់​ចាកចេញ​ពី​ក្រុម ​ហើយ​សុំ​ក្លឹប​ដោយ​ខ្លួន​ឯង​នេះ ស្រាប់​តែ​មាន​ដំណឹង​បន្ដ​បន្ទាប់​បែក​ធ្លាយ​ទៀត។ កីឡាករ​ប្រេស៊ីល​រូប​នេះ ​ត្រូវ​បាន​គេ​ដឹង​ថា​មិន​សប្បាយ​ចិត្ត​នៅ​បារាំង ​តាំង​ពី​ផ្លាស់​មក​លេង​នៅ​ទី​នេះ បាន​២​ទៅ​៣​សប្ដាហ៍​ម្ល៉េះ។ រូបគេ​បាន​បង្ហាញ​ការ​មិន​ពេញ​ចិត្ត​ជាមួយ​មិត្ត​រួម​ក្រុម ​ហើយ​សូម្បី​តែ​គ្រូ​ពេទ្យ​ក៏​មិន​រូបគេ​មិន​ពេញ​ចិត្ត​ដែរ។

កត្តា​នេះ​ហើយ ​បាន​ជា​រដូវ​ក្ដៅ​នេះ​រូបគេ​ចង់​ចាកចេញ​ពី PSG ​ខ្លាំង។ យ៉ាងណាមិញ ​នៅ​មិន​ទាន់​មាន​ក្លឹប​ណា​មួយ​ហ៊ាន​ដល់​តម្លៃ​ដែល​អាច​នាំ​រូបគេ​ចេញ​នៅ​ឡើយ​ទេ។ ក្រុម​អ្នក​មាន​បារាំង​នេះ នៅ​តែ​ទាមទារ​តម្លៃ​ខ្លួន​ជាង​១០០​លាន​ផោន​ដដែល ត្បិត​អី​រូបគេ​កំពុង​ញ៉ាំញី​ដោយសារ​របួស​យ៉ាង​ណា​ក៏​ដោយ៕ប្រភព៖ Dailymail

 

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT