Gary Neville ៖ ​២​ឆ្នាំ​ទៀត ​ក៏ Man Utd ​មិន​អាច​លើក​ពាន Premier League ​បាន​ដែរ​

លោក Gary Neville ​បាន​បង្ហាញ​អារម្មណ៍​ពិត​ថា​ទោះ​ជា​រយៈ​ពេល​២​ឆ្នាំ​ទៀត ​ក៏​ក្រុម Manchester United ​នៅ​មិន​ទាន់​អាច​លើក​ពាន​លីគ​កំពូល​អង់គ្លេស Premier League ​បាន​ដែរ។

ក្រុម​បិសាច​ក្រហម​បញ្ចប់​ក្នុង​លទ្ធផល​លេខ​៦​កាល​ពី​រដូវ​កាល​មុន ​ក្រោយ​ពី​ការ​ចាប់​ផ្ដើម​រដូវ​កាល​មិន​ល្អ​របស់​លោក Jose Mourinho ​ហើយ​ការ​ចាប់​ផ្ដើម​ដឹក​នាំ​របស់​លោក Ole Gunnar Solskjaer ។ ជាមួយ​ការ​ត្រៀម​រដូវ​កាល​ថ្មី ​មិន​មាន​អ្វី​ប្លែក​សម្រាប់ Man Utd ​ទៀត​នោះ ​ធ្វើ​ឱ្យ​អតីត​កីឡាករ​ក្រុម​នេះ Neville ​គិត​ថា​ក្រុម​មួយ​នេះ​ត្រូវ​ការ​ពេល​ច្រើន​ទៀត ដើម្បី​កសាង​ក្រុម​ឱ្យ​ល្អ​ឡើង​វិញ។

អតីត​ខ្សែ​ការពារ​ស្លាប​ស្ដាំ​ខាង​លើ​បាន​និយាយ​ដូច្នេះ​ថា​៖ “ការ​មាន​ផ្លាស់​ប្ដូរ​ច្រើន​ណាស់​ក្នុង​ក្រុម​នេះ។ ជាមួយ​ការ​ដូរ​កីឡាករ​ច្រើន​ដែល​មិន​ទាន់​មាន​លំនឹង។ វា​ជា​រឿង​មិន​អាច​ទៅ​រួច​ឡើយ ​សម្រាប់ Man Utd ​អាច​ឈ្នះ​ពាន​រង្វាន់​បាន​នៅ​ពេល​២​ឆ្នាំ​ខាង​មុខ​នេះ។ ពួកគេ​ត្រូវ​ការ​ពេល​ច្រើន​ទៀត​ដើម្បី​កសាង​ក្រុម”៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT