Spurs ​ចាប់​អារម្មណ៍​ចង់​បាន Asensio ​បើ Real ​ចង់​យក Eriksen ​

ក្រុម Spurs ​ចង់​បាន​ខ្សែ​ប្រយុទ្ធ Marco Asensio ​ត្រលប់​មក​អង់គ្លេស ​ប្រសិន​ក្រុម Real Madrid ​ទិញ​យក​ខ្សែ​បម្រើ Christian Eriksen ​។

ក្រុម Real Madrid ​កំពុង​ចរចា​យក Eriksen ​មក​រួម​ក្រុម​នា​រដូវ​ក្ដៅ​នេះ ​ខណៈ​ដែល​កីឡាករ​ក៏​បាន​បង្ហាញ​ពី​ការ​ចង់​ចាកចេញ​ផង​ដែរ។ ជាមួយ​គ្នា​នេះ​ដែរ ក្រុម Spurs ​ឯ​ណោះ​ក៏​មាន​ចំណាប់​អារម្មណ៍​លក់​ដែរ ​តែ​ពួកគេ​ចង់​បាន​កីឡាករ​ម្នាក់​ពី​ក្រុម Real Madrid ​មក​វិញ។ ម្នាក់​នោះ គឺ Sensio ​ដែល​ជា​កីឡាករ​វ័យ​ក្មេង​ឆ្នើម​ម្នាក់​របស់​ក្រុម​លោក Zidane ។

ចំពោះ​ការ​ចង់​បាន​នេះ​ដែរ ​ក្រុម Real Madrid ​ហាក់​មិន​ទាន់​យល់​ព្រម​នៅ​ឡើយ​ទេ ត្បិត​អី​ពួកគេ​មិន​ចង់​លក់ Asensio ​ឡើយ។ ​បើ​តាម​ប្រភព​នៅ​អេស្ប៉ាញ​បញ្ជាក់​ថា Real ​ចង់​ឱ្យ Dani Ceballos ​វិញ ​ហើយ​ថែម​ឱ្យ​៤៥​លាន​ផោន​ទៀត ​ក្នុង​ការ​ទិញ​យក Eriksen ​មក​រួម​ក្រុម​នេះ​៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT