Mbappe ​នឹង​ចេញ​ពី PSG ​រដូវ​កាល​ក្រោយ ​បើ​ក្រុម​លេង​មិន​ល្អ​ពាន Champions League

ខ្សែ​ប្រយុទ្ធ Mbappe ​នឹង​ចាកចេញ​ពី​ក្រុម PSG ​នៅ​រដូវ​កាល​ក្រោយ ប្រសិន​បើ​ក្រុម​មួយ​នេះ​មិន​អាច​លេង​បាន​ល្អ​ក្នុង​ពាន​រង្វាន់ UEFA Champions League ​បាន​ទេ​នោះ។

ប្រធាន​ក្លឹប PSG ​បាន​ប្រកាស​ថា​នា​រដូវ​កាល​នេះ​គឺ​២០០%​ហើយ​ដែល​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​របស់​បារាំង​ខាង​លើ​នឹង​មិន​ចាកចេញ​ពី​ក្រុម​ឡើយ។ ខណៈ​ដែល​សាមី​ខ្លួន​វិញ ​ក៏​បាន​បញ្ជាក់​ដែរ​ថា​រូបគេ​មិន​ទាន់​ចង់​ចាកចេញ​ពី​បារាំង​ដូច​គ្នា ​ព្រោះ​បំណង​មិន​ទាន់​បាន​សម្រេច​នៅ​ឡើយ​។ Mbappe ​ចង់​លើក​ពាន​រង្វាន់ UEFA Champions League ​ជាមួយ​ក្រុម PSG ​សិន ទើប​ចង់​ចាកចេញ​។

ក្រុម Real Madrid ​ជា​ក្រុម​ចង់​បាន​រូបគេ​ជាង​គេ ​ហើយ​ក៏​មាន​ភាគរយ​ខ្ពស់​ដែរ​ប្រសិន​បើ​រូបគេ​ចាកចេញ​មែន​នោះ។ កត្តា​លោក Zidane ​ដឹក​នាំ​ក្រុម​គឺ​ជា​រឿង​ចម្បង​ដែល​ធ្វើ​ឱ្យ​រូបគេ​ចង់​ទៅ​លេង​នៅ​ទី​នោះ៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT