Pogba ​ទូរសព្ទ​ទៅ​លោក Sarri ​ឱ្យ​ជួយ​នាំ​គេ​ចេញ​ពី Man Utd ​ផង​

ខ្សែ​បម្រើ Pual Pogba ​ត្រូវ​បាន​គេ​ដឹង​ថា​ទូរសព្ទ​ទៅ​លោក Sarri ​អ្នក​ចាត់​ការ​ថ្មី​ក្រុម Juventus ​ដើម្បី​នាំ​រូបគេ​ចេញ​ពី​ក្រុម Man Utd ​នា​រដូវ​ក្ដៅ​នេះ​ហើយ។

កីឡាករ​វ័យ​២៦​ឆ្នាំ​កំពុង​ស្វែង​រក​គ្រប់​វិធី​ដើម្បី​បាន​ផ្លាស់​ចេញ​ពី​ក្រុម​បិសាច​ក្រហម​ត្រឹម​រដូវ​ក្ដៅ​នេះ។ ​ដំបូង​ឡើយ ​រូបគេ​ចង់​ចាកចេញ​ទៅ​លេង​នៅ​ក្លឹប Real Madrid ​ប៉ុន្តែ​រឿង​នោះ​ពិបាក​កើត​ឡើង ព្រោះ​ក្លឹប​អធិរាជ​ស​បាន​ចំណាយ​ប្រាក់​ទិញ​កីឡាករ​អស់​ជាង​៣០០​លាន​អឺរ៉ូ​ទៅ​ហើយ ដូច្នេះ​ពួកគេ​ពិបាក​ក្នុង​ការ​ចាយ​ជាង​១០០​លាន​អឺរ៉ូ​ទៀត​ណាស់ ត្បិត​អី​បច្ចុប្បន្ន​មិន​ទាន់​លក់​ចេញ​កីឡាករ​ណា​ម្នាក់​បាន​ប្រាក់​ច្រើន​នៅ​ឡើយ។

ដូច្នេះ​ហើយ​នៅ​សល់​តែ Juventus ​មួយ​ទៀត​ទេ ​ដែល​អាច​នាំ​រូបគេ​ចេញ​ពី​ក្រុម Man Utd ​បាន ព្រោះ​ក្លឹប​នៅ​អ៊ីតាលី​នេះ​នៅ​មិន​ទាន់​ចាយ​លុយ​ទិញ​កីឡាករ​ណា​ម្នាក់​នៅ​ឡើយ។ បូក​ផ្សំ​ជាមួយ​អ្នក​ចាត់​ការ​ថ្មី Sarri ​ទើប​កាន់​តំណែង​ផង​នោះ ​ទើប​បាន​ជា Pogba ​ចង់​ឱ្យ​បុរស​អ៊ីតាលី​នេះ​នាំ​គេ​ទៅ​វិញ។ ប្រភព​ពី​អ៊ីតាលី​មក ​បាន​បញ្ជាក់​កីឡាករ​បារាំង​នេះ បាន​ទូរសព្ទ​ទៅ​លោក Sarri ​ផ្ទាល់​ដើម្បី​ឱ្យ​ទិញ​រូបគេ​នេះ៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT