បង្ហាញ​ខ្លួន ៧៦០ លើក​ឲ្យ​ក្លឹប ទី​បំផុត Torres ប្រកាស​ព្យួរស្បែក​ជើង​ហើយ

Fernando Torres ដែល​សព្វថ្ងៃ​កំពុង​បម្រើ​អាជីព​នៅ​ក្លឹប Sagan Tosu របស់​ក្របខ័ណ្ឌ​ជប៉ុន បាន​ប្រកាស​មុន​នេះ​បន្តិច​ថា​លោក​សុំ​បញ្ចប់​អាជីព និង​ចូល​និវត្តន៍​ពី​វិស័យ​បាល់ទាត់​ត្រឹម​ប៉ុណ្ណេះ​ហើយ។

លោក​បាន​សរសេរ​ថា៖ “ខ្ញុំ​មាន​រឿង​សំខាន់​មួយ​ចង់​ប្រកាស ដោយ​ក្រោយ​ចាយ​ពេល ១៨ ឆ្នាំ ពេលវេលា​បញ្ចប់​ក៏​ឈាន​ចូល​មក​ដល់​សម្រាប់​អាជីព​បាល់ទាត់​របស់​ខ្ញុំ ដោយ​ថ្ងៃ​អាទិត្យ​សប្តាហ៍​នេះ ខ្ញុំ​នឹង​មាន​សន្និសីទ​សារព័ត៌មាន​មួយ​ក្នុង​ទីក្រុង​តូក្យូ ដើម្បី​លម្អិត​ពី​រឿងរ៉ាវ​ទាំង​នេះ”។

បញ្ជាក់​ថា​ ១៨ រដូវ​កាល​នៃ​អាជីព​របស់ Torres លោក​ឈាន​មក​ដល់​វ័យ ៣៥ ឆ្នាំ ដែល​រក​គ្រាប់​បាល់​បាន ២៦១ គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន ៧៦០ ប្រកួត​ឲ្យ​ក្លឹប ខណៈ​ជម្រើស​ជាតិ​លោក​លេង​បាន ១១០ លើក​នៅ​អេស្ប៉ាញ និង​រក​បាន ៣៧ គ្រាប់​ផង​ដែរ។ ប្រភព៖ BeSoccer

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT