អ្នក​គាំទ្រ Real Madrid ​សោក​ស្ដាយ ​ក្លឹប​លក់​ Llorente ​ចេញ​

ខ្សែ​បម្រើ​ Marcos Llorente ​របស់​ក្រុម Real Madrid ​បាន​ផ្លាស់​ទៅ​លេង​នៅ​ក្លឹប Atletico Madrid ​ហើយ ​ក្នុង​តម្លៃ​ខ្លួន​៣៥​លាន​ផោន។

ការ​លក់​យុវជន​របស់​ខ្លួន​នេះ ​បាន​ធ្វើ​ឱ្យ​ក្រុម​អ្នក​គាំទ្រ Real Madrid ​សោកស្ដាយ​យ៉ាង​ខ្លាំង ត្បិត​អី Llorente ​ជា​កីឡាករ​ល្អ​ម្នាក់។ ខណៈ​ដែល​អនាគត​របស់​គេ ​អាច​នឹង​ឡើង​តម្លៃ​ខ្លួន​ជាង​នេះ​ទៅ​ទៀត ប្រសិន​បើ​មាន​ឱកាស​បាន​បង្ហាញ​សមត្ថភាព​ច្រើន​ជាង​មុន។ កីឡាករ​វ័យ​២៤​ឆ្នាំ​នេះ ​ភាគ​ច្រើន​ត្រូវ​បាន​ក្រុម Real ​ដាក់​ឱ្យ​គេ​ខ្ចី​ជើង ​មិន​សូវ​បាន​បង្ហាញ​ខ្លួន​ទេ។

Llorente ​បាន​លា​អ្នក​គាំទ្រ​អធិរាជ​ស ​ដោយ​ក្ដី​គោរព។ រូបគេ​បាន​បញ្ជាក់​ថា​ការ​បាន​លេង​ឱ្យ Real ​គឺ​ជា​ក្ដី​ស្រមៃ​ខ្លួន ​ប៉ុន្តែ​គ្រប់​យ៉ាង​មិន​ទៀងទាត់​ទេ។ រូបគេ​នឹង​ត្រូវ​ទៅ​ប្រកួត​ប្រជែង​នៅ​ក្រុម​ថ្មី​មួយ​ទៀត ​ដើម្បី​ស្វែង​រក​បទ​ពិសោធ​នៅ​ទី​នោះ។ ខ្លួន​មិន​បន្ទោស​អ្នក​ណា​ម្នាក់​ឡើយ ​ក្នុង​ការ​ចាកចេញ​នេះ៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT