Philippe Coutinho មិនច្បាស់ពីអនាគតរបស់ខ្លួននៅក្លឹប Barcelona ឡើយ ដោយបច្ចុប្បន្ននេះមានក្លឹបជាច្រើនកំពុងទាក់ទងចង់បានរូបគេ។
ក្រុម Barcelona បានដាក់ Coutinho ក្នុងបញ្ជីកីឡាករលក់ចេញនៅរដូវកាលនេះហើយ បើទោះជារូបគេទើបតែទិញចូលយ៉ាងណាក៏ដោយ។ ការលក់ចេញនេះ កើតឡើងក្រោយពីលោក Valverde មើលឃើញថាកីឡាករប្រេស៊ីលនេះ លេងមិនត្រូវតាមអ្វីដែលលោកចង់បានឡើយ។ ខណៈដែលបច្ចុប្បន្នមានក្លឹបនៅអង់គ្លេស បានបង្ហាញការចាប់អារម្មណ៍លើរូបគេដែរដូចជា Man Utd និង Chelsea ជាដើម។
សាមីខ្លួន Coutinho បាននិយាយចំពោះរឿងអនាគតដូច្នេះថា៖ “ខ្ញុំមិនច្បាស់ថាខ្ញុំនឹងលេងនៅ Barcelona ទៀតឬអត់ទេ។ គ្មានអ្នកដឹងពីអនាគតឡើយ ហើយបច្ចុប្បន្នខ្ញុំកំពុងតែផ្ដោតអារម្មណ៍លើការលេងឱ្យជម្រើសជាតិនៅពានរង្វាន់ Copa America ប៉ុណ្ណោះ”៕ប្រភព៖ Dailymail