Real Madrid ​ចូល​ខ្លួន​ប្រជែង​យក De Ligt ​ដែរ​ហើយ​

ក្រុម Real Madrid បាន​ចូល​ខ្លួន​ដើម្បី​ប្រជែង​ជាមួយ​ក្រុម​ដទៃ​ទៀត ​យក​ខ្សែ​ការពារ Matthijs de Ligt ​របស់ Ajax ​ដែរ​ហើយ។

ខ្សែ​ការពារ​វ័យ​ក្មេង​ខាង​លើ ​មាន​ដំណឹង​ថា​នឹង​ចាកចេញ​ពី​ក្រុម Ajax ​នា​រដូវ​កាល​នេះ​ហើយ។ ក្នុង​នោះ​មាន​ក្លឹប​៣​កំពុង​ប្រជែង​គ្នា​យក គឺ Barcelona , PSG ​និង Man Utd ។ ប្រភព​នៅ​អេស្ប៉ាញ​ថ្ងៃ​នេះ ​បាន​ចេញ​អត្ថបទ​១​ទៀត​ថា ​ក្រុម Real Madrid ​ដែល​ទើប​តែ​ទិញ​បាន​កីឡាករ​៥​នាក់​នោះ ​ក៏​បាន​ចូល​ខ្លួន​មក​ប្រជែង​ជាមួយ​ក្រុម​ដទៃ​ទៀត ដើម្បី​យក Matthijs de Ligt ​ដែរ។

បើ​តាម​លោក Zidane ​មើល​ឃើញ កូន​ក្រុម​របស់​ខ្លួន​រដូវ​កាល​មុន ​មាន​បញ្ហា​នៅ​តំបន់​ការពារ​ច្រើន។ ដូច្នេះ​ហើយ​ទើប​បាន​ជា​លោក​ចង់​បាន​ខ្សែ​ការពារ​បន្ថែម ដើម្បី​ទុក​ជា​ជម្រើស​សម្រាប់​លេង​នា​រដូវ​កាល​នេះ។ ​បើ​តាម​ការ​បញ្ជាក់ ​នា​រដូវ​កាល​ថ្មី​ខាង​មុខ គឺ​ក្រុម Real Madrid ​ទាមទារ​រក​ពាន​រង្វាន់​វិញ​ឱ្យ​បាន៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT