ប្រធាន​ធំ Napoli ​ដាក់​ត្រង់ៗ​ថា​ចង់​បាន​កីឡាករ R.Madrid រូប​នេះ​ខ្លាំង​ណាស់

James Rodriguez ហាក់​កាន់​តែ​កៀក​ជិត​ក្នុង​ការ​ផ្លាស់​ទៅ​ចូលរួម​ជាមួយ Napoli បន្ទាប់​ពី​ប្រធាន​ក្លឹប​នៅ​អ៊ីតាលី​មួយ​នេះ​គឺ​លោក Aurelio De Laurentiis ​បាន​បង្ហាញ​ការ​ចាប់​អារម្មណ៍​ចង់​បាន​ខ្សែ​ប្រយុទ្ធ Real Madrid រូប​នេះ​ជា​ខ្លាំង។

ដើម្បី​បំពេញ​គោលដៅ​ចម្បង​របស់​អ្នកចាត់ការ​លោក Carlo Ancelotti សម្រាប់​រដូវ​កាល ២០១៩/២០ លោក De Laurentiis ​បាន​ប្រាប់ Radio Kiss Kiss ដូច្នោះ​ថា៖ “ខ្ញុំ​សង្ឃឹម​ថា​យើង​អាច​ឈាន​ដល់​ការ​ព្រមព្រៀង​សម្រាប់ James”។

លោក​បន្ត៖ “ភ្នាក់ងារ Jorge Mendes គឺ​ជា​អ្នករត់ការ​ដ៏​ឆ្លាតវៃ​និង​ល្អ​បំផុត​នៅ​អឺរ៉ុប ដោយ James ​អាច​នឹង​មាន​តម្លៃ​ថ្លៃ ប៉ុន្តែ​យើង​នឹង​ចាត់ចែង​ឲ្យ​បាន​ព្រោះ​ដើម្បី​ការ​កែលម្អ និង​មិន​ធ្វើ​អ្វី​ដែល​មាន​គ្រោះថ្នាក់​ដល់​ផ្នែក​ហិរញ្ញវត្ថុ​នៅ​ថ្ងៃ​អនាគត​ឡើយ”។ ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT