Klopp ៖ គ្រប់​ក្លឹប​សុទ្ធ​តែ​ចាយ​លុយ​ធំ ​ដូច្នេះ​យើង​ក៏​ត្រូវ​ធ្វើ​ដូច​គ្នា​ដើម្បី​ទិញ​កីឡាករ​

លោក Jurgen Klopp ​អ្នក​ចាត់ការ​ក្រុម Liverpool ​បាន​បញ្ជាក់​ថា​ក្លឹប​ទាំង​អស់​សុទ្ធ​តែ​ចំណាយ​លុយ​ធំ​ដើម្បី​ដូរ​កីឡាករ​ទាំង​អស់ ដូច្នេះ​ហើយ​លោក​ក៏​ត្រូវ​ចំណាយ​ដូច​គ្នា ទើប​អាច​ប្រជែង​ជាមួយ​គេ​បាន។

ហង្ស​ក្រហម​បាន​ឈ្នះ​ពាន​រង្វាន់ UEFA Champions League ​និង​បាន​លេខ​២​នៅ​លីគ​កំពូល​អង់គ្លេស​កាល​ពី​រដូវ​កាល​មុន ប៉ុន្តែ​លោក Klopp ​មាន​អារម្មណ៍​ថា​ក្រុម​របស់​លោក​ត្រូវ​ការ​កម្លាំង​បន្ថែម​ទៀត ទើប​អាច​ប្រជែង​រដូវ​កាល​ថ្មី​បាន។ អ្នក​ចាត់ការ​សញ្ជាតិ​អាល្លឺម៉ង់​ខាង​លើ​បាន​បញ្ជាក់​ទៀត​ថា​នា​រដូវ​កាល​នេះ ​ក្រុម​ទាំង​អស់​បាន​ត្រៀម​ខ្លួន​ចំណាយ​ច្រើន​ដើម្បី​ទិញ​កីឡាករ​ថ្មី​ចូល។ ដូច្នេះ​ហើយ ​ទើប​ក្រុម​របស់​លោក​ក៏​ត្រូវ​ត្រៀម​បញ្ចប់​ទឹក​ប្រាក់​ដើម្បី​រក​កីឡាករ​បន្ថែម​ដែរ។

វិស័យ​បាល់ទាត់​នា​ពេល​បច្ចុប្បន្ន​មាន​ការ​ប្រកួត​ប្រជែង​គ្នា​ខ្ពស់ ​ហើយ​ប្រសិន​បើ​ចង់​បាន​កីឡាករ​ល្អ​ក៏​ត្រូវ​ការ​ចំណាយ​ធំ​ដែរ។ ក្លឹប​ណា​ដែល​មិន​ហាន​ចំណាយ​ក្នុង​ការ​ទិញ​ដូរ​កីឡាករ​ទេ ​នោះ​ពួកគេ​នឹង​ពិបាក​ក្នុង​ការ​ប្រជែង​ជាមួយ​កីឡាករ​ដទៃ​ទៀត​ហើយ៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT