ខ្សែបម្រើ Modric បានទាត់ប៉េណាល់ទីចូល និងអាចជួយក្រុមជម្រើសជាតិក្រូអាត យកឈ្នះលើក្រុមនីហ្សេរីយ៉ា ក្នុងលទ្ធផល ២-០ នៃការប្រកួតបើកឆាកនៅ World Cup 2018 ។
ក្រូអាតដែលមានកីឡាករភាគច្រើនលេងនៅលីគធំៗនោះ ពិតជាធ្វើបានល្អមែនក្នុងប្រកួតដំបូងរបស់ពួកគេ។ តួយ៉ាងដូចនៅយប់មិញនេះ Luka Modric ដែលជាប្រធានក្រុមបាននាំសមាជិករបស់ខ្លួន លេងបានយ៉ាងល្អ រហូតទទួលបានជ័យជម្នះតែម្ដង។ ២គ្រាប់ជ័យជម្នះនោះធ្វើបានដោយការធ្វើឱ្យចូលទីខ្លួនឯងរបស់ Etebo នៅនាទី៣២ និង Modric ប៉េណាល់ទីចូលនៅនាទី៧១។
នេះជាកំណត់ត្រាថ្មីមួយសម្រាប់ក្រូអាត ត្បិតអីពួកគេចូលលេងនៅ World Cup ៣ដងមកហើយនាឆ្នាំ២០០២ ២០០៦ និង២០១៤ នោះ មិនដែលបានឈ្នះក្នុងប្រកួតដំបូងឡើយ៕ប្រភព៖ DailyMail