[ផ្លូវការ] អតីត​កីឡាករ​លេខ ៧ ​មក​ដឹកនាំ​នៅ​ឈុត​ B របស់​ក្លឹប Real Madrid ហើយ

ក្លឹប​យក្ស Real Madrid ​បាន​ប្រកាស​ជា​ផ្លូវការ​ថា​អតីត​កីឡាករ​របស់​ខ្លួន​គឺ Raul Gonzalez ​បាន​ផ្លាស់​មក​ក្លាយ​ជា​អ្នកចាត់ការ​ Real Madrid Castilla (Real Madrid B) ជា​ផ្លូវការ​ហើយ។ នេះ​ជា​ការ​វិវត្តន៍​ថ្មី​មួយ​របស់​អតីតកីឡាករ​ពាក់​អាវ​លេខ ៧ ដែល​ធ្លាប់​ដឹកនាំ​នៅ​ក្លឹប Juvenil B និង Cadete B (ថ្នាលយុវជន)។

បញ្ជាក់​ថា​ Rual គឺ​ជា​វីរបុរស​មួយ​រូប​ដែល​បាន​ចាយ​ពេល ១៦ រដូវ​កាល​នៅ Bernabeu ធ្លាប់​បាន​ឈ្នះ​ពាន​រង្វាន់ European Cup ៣ លើក, Club World Cup ២ លើក, UEFA Super Cup, LaLiga ៦ លើក​និង Spanish Super Cup ៤ លើក។

បញ្ជាក់​ថា Raul នឹង​ចូល​ជំនួស​គ្រូ​ចាស់​គឺ​លោក Manolo Diaz ដែល​ទើប​ទទួល​បាន​តំណែង​ថ្មី​នៅ Segunda។ ប្រភព៖ BeSoccer

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT