Lukaku ​ត្រៀម​ទៅ​កើប​ប្រាក់​ជាង ២ សែន​ដុល្លារ/អាទិត្យ​ជាមួយ​ក្លឹប​ថ្មី​នៅ​អ៊ីតាលី

យោង​តាម​សារព័ត៌មាន The Sun ​បាន​ចុះ​ផ្សាយ​ថា​ខ្សែ​ប្រយុទ្ធ​ឆ្នើម​របស់​ក្លឹប Manchester United គឺ Romelu Lukaku ​បាន​ព្រមព្រៀង​លើ​សំណើរ​ចាកចេញ​ពី Old Trafford ផ្លាស់​ទៅ​ចូលរួម​នៅ Inter Milan ហើយ​សម្រាប់​រដូវ​កាល​ក្រោយ។

ការ​ព្រមព្រៀង​ជាមួយ​តម្លៃ​ខ្លួន​ប្រមាណ ៧៥ លាន​ផោន​ឬ ៩៥ លាន​ដុល្លារ និង​ប្រាក់​ពលកម្ម​អាច​ទទួល​បាន ១៨០ ០០០ ផោន​ឬ ២២៩ ០០០ ដុល្លារ/សប្តាហ៍​សម្រាប់​កីឡាករ​សញ្ជាតិ​បែលហ្សិក​រូប​នេះ។

Lukaku ​កន្លង​ទៅ​ហាក់​បាត់បង់​ឱកាស​រក​គ្រាប់បាល់​ឲ្យ​ក្លឹប ខុស​ពី​ការ​លេង​ឲ្យ​ជម្រើស​ជាតិ​គឺ​គេ​ធ្វើ​បាន​ល្អ​ច្រើន។ កត្តា​មួយ​ផ្សេង​ទៀត​ក្រោម​ការ​ដឹកនាំ​របស់​លោក Ole Gunnar Solskjaer ​ក៏​ចាប់​ដាក់​ឲ្យ​យុវជន​មាន​វត្តមាន​នៅ​ជម្រើស ១១ នាក់​ដំបូង ជា​ហេតុ​ធ្វើ​ឲ្យ​ខ្សែ​ប្រយុទ្ធ​មាឌ​ធំ​កាន់​តែ​មាន​ចិត្ត​ចង់​ដើរ​ចេញ​ពី Old Trafford។ ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT