Juventus ​មាន​ទំនុក​ចិត្ត​យក Pogba ​បាន​នៅ​រដូវ​ក្ដៅ​នេះ​

ក្រុម Juventus ​មាន​ទំនុក​ចិត្ត​ខ្ពស់​ក្នុង​ការ​យក​ខ្សែ​បម្រើ Pual Pogba ​ពី​ក្រុម Manchester United ​មក​វិញ​នា​រដូវ​ក្ដៅ​នេះ ​បើ​ទោះ​ជា​ក្រុម​បិសាច​ក្រហម​កំពុង​ព្យាយាម​រក្សា​ទុក​ខ្លាំង​។

Pogba ​ចង់​ចាកចេញ​ពី​ក្រុម Man Utd ​ហើយ​នា​រដូវ​ក្ដៅ​នេះ ​បើ​ទោះ​ជា​ក្លឹប​កំពុង​ព្យាយាម​ចរចា​ចង​ជើង​គេ​ទុក​ក៏​ដោយ។ ​មាន​ក្រុម​២​ដែល​ចង់​បាន​រូបគេ​ខ្លាំង​គឺ Juventus ​និង Real Madrid ​ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ឱ្យ​ពិបាក​សម្រាប់​ក្រុម​ទាំង​ពីរ​នោះ​គឺ​តម្លៃ​ខ្លួន​របស់​គេ​តែ​ម្ដង។ ក្រុម​បិសាច​ក្រហម ​បាន​ដាក់​តម្លៃ​លក់​កីឡាករ​បារាំង​នេះ​ដល់​ទៅ​១៥០​លាន​ផោន​ឯ​ណោះ។ តម្លៃ​នេះ ​បាន​ធ្វើ​ឱ្យ​ក្រុម​អធិរាជ​ស ​រារែក​ក្នុង​ការ​ដេញ​ថ្លៃ​ទៅ​ហើយ។ នៅ​សល់​តែ​ Juventus ​១​ប៉ុណ្ណោះ ដែល​មាន​ទំនុក​ចិត្ត​ខ្ពស់​ថា​នឹង​បាន​អតីត​កីឡាករ​របស់​ខ្លួន​វិញ​។

ក្រុម Juventus ​មាន​ទំនុក​ចិត្ត​ខ្ពស់​នេះ គឺ​ដោយសារ​តែ​ពួកគេ​ធ្លាប់​ធ្វើ​ការ​ជាមួយ Pogba ​៤​ឆ្នាំ ​ហើយ​ធ្វើ​ឱ្យ​រូបគេ​ក្លាយ​ជា​ខ្សែ​បម្រើ​លេចធ្លោ​ខ្លាំង​នៅ​លើ​លោក​នេះ។ ខណៈ​ដែល​តម្លៃ​វិញ ​ពួកគេ​ក៏​នឹង​ព្យាយាម​បន្ថយ​មិន​ឱ្យ​ដល់​១៥០​លាន​ផោន​ឡើយ ​ប៉ុន្តែ​អាច​នឹង​មាន​ការ​ថែម​កីឡាករ​ជំនួស​វិញ៕ប្រភព៖ Dailymail

  • Juventus ​មាន​ទំនុក​ចិត្ត​យក Pogba ​បាន​នៅ​រដូវ​ក្ដៅ​នេះ​