Enrique ​ដើរ​ចេញ​ពី​ជម្រើស​ជាតិ​អេស្ប៉ាញ ​ក្រោម​ហេតុផល​ផ្ទាល់​ខ្លួន​

លោក Luis Enrique ​បាន​ប្រកាស​លា​លែង​តំណែង​ពី​គ្រូ​បង្វឹក​ជម្រើស​ជាតិ​អេស្ប៉ាញ​ហើយ ​ក្រោម​ហេតុផល​ផ្ទាល់​ខ្លួន​មិន​អាច​ដឹក​នាំ​បន្ដ​បាន​។

​លោក ​Luis Rubiales ​ប្រធាន​សហព័ន្ធ​បាល់ទាត់​អេស្ប៉ាញ​បាន​ប្រកាស​ដំណឹង​ខាង​លើ​កាល​ពី​ម្សិលមិញ​នេះ។ ដោយ​ការ​ចាកចេញ​នេះ​ដែរ ​គឺ​មក​ពី​បញ្ហា​ផ្ទាល់​ខ្លួន​របស់​អតីត​អ្នក​ចាត់ការ​ក្រុម Barcelona ​ផ្ទាល់​តែ​ម្ដង ​ព្រោះ​លោក​ជា​អ្នក​សុំ​ថ្នាក់​ដឹក​នាំ​លា​ឈប់។ ទន្ទឹម​នឹង​ការ​ឈប់​នេះ​ដែរ ​ជំនួយ​ការ​របស់​លោក​ឈ្មោះ Robert Moreno ​នឹង​មក​ជំនួស​តំណែង​គ្រូ​បង្វឹក​ក្រុម​អេស្ប៉ាញ​នេះ។

ប្រភព​នៅ​អេស្ប៉ាញ​បាន​បង្ហើប​ពី​មូលហេតុ​ផ្ទាល់​ខ្លួន​នោះ​ថា ​មាន​សមាជិក​ម្នាក់​ក្នុង​គ្រួសារ​របស់​លោក  Enrique ​កំពុង​មាន​ជំងឺ​ដូច្នេះ​ហើយ​លោក​ត្រូវ​ការ​ពេល ដើម្បី​មើល​ថែ​គេ។ គ្រូ​បង្វឹក​រូប​នេះ ​ខកខាន​ដឹក​នាំ​ក្រុម​អេស្ប៉ាញ​តាំង​ពី​ខែ​មិនា​មក​ម្ល៉េះ ​ដូច្នេះ​ហើយ​ទើប​លោក​សម្រេច​ចិត្ត​ឈប់​ពី​ការងារ​នេះ​តែ​ម្ដង៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT