អាហ្សង់ទីន ​ប្រឈម​ធ្លាក់​ត្រឹម​វគ្គ​ចែក​ពូល​នេះ ​ក្រោយ​ស្មើ​ប៉ារ៉ាហ្គាយ ​១-​១​

ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន ​ប្រឈម​នឹង​ការ​ធ្លាក់​ត្រឹម​វគ្គ​ចែក​ពូល​ហើយ ​ក្រោយ​ពី​លេង​បាន​ត្រឹម​ស្មើ​ក្រុម​ប៉ារ៉ាហ្គាយ ​១-១ ​ក្នុង​វគ្គ​សន្សំ​ពិន្ទុ Copa America ។

Messi ​កំពុង​តានតឹង​ខ្លាំង ​ហើយ​ប្រឈម​នឹង​ការ​ធ្លាក់​ត្រឹម​វគ្គ​ក្នុង​ពូល​នេះ​ហើយ ខណៈ​ដែល​ឆ្លង​កាត់​២​ប្រកួត​មក​នេះ ពួកគេ​ចាញ់​១​ប្រកួត ​និង​ស្មើ​១​ប្រកួត។ ការ​ស្មើ​ប៉ារ៉ាហ្គាយ ​នៅ​មុន​នេះ ១-១ ​ធ្វើ​ឱ្យ​ពួកគេ​ទើប​មាន​១​ពិន្ទុ​ប៉ុណ្ណោះ។ ខណៈ​ដែល​ក្រុម​ដទៃ​ទៀត​ក្នុង​ពូល​ដែរ​នោះ គឺ​កូឡុំប៊ី ​មាន​៦​ពិន្ទុ ​ប៉ារ៉ាហ្គាយ​មាន​២​ពិន្ទុ ​និង​កាតា​មាន​១​ពិន្ទុ​ដែរ។ ប្រកួត​ចុង​ក្រោយ​របស់​អាហ្សង់ទិន ​គឺ​ប៉ះ​ក្រុម​កាតា​នេះ​ឯង ហើយ​ពួកគេ​ក៏​ត្រូវ​ការ​ឈ្នះ​ចាំ​បាច់ ​ដើម្បី​ឡើង​វគ្គ​បន្ដ​ដែរ។

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT