នៅជុំទី ២ សម្រាប់ពូល B ក្រុមជម្រើសជាតិកូឡុំប៊ីនៅតែបន្តនាំមុខដោយមាន ៦ ពិន្ទុ ក្រោយទើបតែយកឈ្នះលើក្រុមកាតានៅលទ្ធផល ១-០ នាព្រឹត្តិការណ៍ Copa America ២០១៩ ក្នុងទឹកដីប្រេស៊ីល។
គ្រាប់បាល់ចុងម៉ោងដ៏មានតម្លៃកើតឡើងនៅនាទី ៨៦ ធ្វើបានដោយកីឡាករ Duvan Zapata ដែលហក់តែតបាល់បញ្ចូលទី កាត់ចេញពីថ្វីជើងរបស់តារាឆ្នើម James Rodriguez ចូលមកក្នុងប្រអប់គ្រោះថ្នាក់។ ទស្សនាវីដេអូខាងក្រោម៖
រំឭកថានៅជុំបន្ទាប់កូឡុំប៊ីនឹងត្រូវបិទវគ្គកាត់សេចក្តីទល់អ៊ុយរុយហ្គាយ ស្របពេលកាតាត្រូវជួបអាហ្សង់ទីននាថ្ងៃទី ២៣ មិថុនាខាងមុខ។