[ផ្លូវការ] ផ្តាច់​ចោល​ចចាមអារ៉ាម​ទាំង​ឡាយ United ចង​ជើង​តារា​ឆ្នើម​រូប​នេះ​ដល់​ឆ្នាំ ២០២១

បន្ទាប់​ពី​មាន​ដំណឹង​ល្ហិចល្ហៀង​ថា​ធ្លាប់​ចង់​ផ្លាស់​ទៅ​ចូលរួម​នៅ FC Barcelona សម្រាប់​សំណាក់​កីឡាករ Juan Mata ​ត្រូវ​បាន​ក្លឹប​ប្រកាស​ពី​កិច្ច​ព្រមព្រៀង​លើ​ការ​ចុះ​ហត្ថលេខា​បន្ត​កុងត្រា​ថ្មី​ដល់​ឆ្នាំ ២០២១។

ជុំវិញ​កិច្ច​ព្រមព្រៀង​ថ្មី Mata និយាយ​ថា៖ “ជា​កិត្តិយស​យ៉ាង​ពិត​ប្រាកដ​ដែល​បន្ត​លេង​ឲ្យ​ក្លឹប​ដ៏​អស្ចារ្យ​ជាមួយ​អ្នក​គាំទ្រ​ដ៏​វិសេស​របស់​យើង ខណៈ​ខ្ញុំ​នៅ​ទី​នេះ ៥ ឆ្នាំ​ហើយ បែប​នេះ​មាន​មោទនភាព​នឹង​ហៅ Old Trafford ថា​ជា​ផ្ទះ​របស់​ខ្ញុំ”។

បញ្ជាក់​ថា​អំឡុង​ពេល​លេង​ឲ្យ United ប៉ុន្មាន​ឆ្នាំ​មក​នេះ រូប​លោក​ធ្លាប់​បាន​ឈ្នះ​ពាន Emirate FA Cup មួយ​លើក, League Cup មួយ​លើក, UEFA Europa League មួយ​លើក និង FA Community Shield មួយ​លើក​ផង​ដែរ។

ក្រឡេក​ទៅ​មើល​ការ​លេង​ឲ្យ​ជម្រើស​ជាតិ​អេស្ប៉ាញ Mata ​លេង​នៅ​តំណែ​ប្រធាន​ក្រុម​បាន ៤១ ប្រកួត និង​ជា​សមាជិក​ធ្លាប់​ជួយ​ឲ្យ​គោជល់​អេស្ប៉ាញ​ឈ្នះ​ពាន World Cup ២០១០ និង European Championship ២០១២ ថែម​ទៀត​ផង។ ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT