រំភើប! ដោនថោនស្ព័ត ឈ្នះក្រុមម៉ាឡេស៊ីឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពាន AFF Futsal

ក្រុមជើងឯកលីគកំពូលបាល់ទាត់ក្នុងសាល ( ហ្វ៊ូតសាល ) រកបាន៣ពិន្ទុដ៏អស្ចារ្យក្នុងប្រកួតដំបូងរបស់ខ្លួន ប្រចាំពានរង្វាន់ AFF Futsal Cup ២០១៩ តាមរយៈជ័យជម្នះ ៥-៤ មុននេះបន្តិចនៅប្រទេសថៃ។

ក្រុមខ្លាំងទាំង២បានត្រឹមស្មើគ្នា ២-២ នៅវគ្គទី១ ប៉ុន្តែឈានដល់វគ្គទី២ក្រុមម៉ាឡេស៊ីរកបាន២គ្រាប់បន្ថែម ខណៈកម្ពុជាសងវិញ៣គ្រាប់លឿនៗផងដែរ។ អតីតសមាជិកជម្រើសជាតិកម្ពុជា ហេង សុខលី ជាអ្នកស៊ុតគ្រាប់ជ័យជម្នះនៅនាទីចុងក្រោយទៅហើយ។

ប្រកួតបន្ទាប់ ដោនថោន នឹងប៉ះក្រុមមីយ៉ាន់ម៉ា នាម៉ោង៤ល្ងាច ថ្ងៃស្អែក ។ ជំនួបនេះ គ្រាន់តែបង្គ្រប់កិច្ច ត្បិតក្រុមកម្ពុជាមានកៅអីឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររួចហើយ ព្រោះក្រុមម៉ាឡេស៊ី បានចាញ់២ប្រកួតទៅហើយ។ ប្រកួតមុន ពួកគេបានចាញ់ក្រុមមីយ៉ាន់ម៉ា ៧-២ កាលពីបើកឆាក។ 

 

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT