ក្របខ័ណ្ឌ​កំពូល LaLiga ជះ​លុយ​ច្រើន​ជាង​គេ​លើ​ទីផ្សារ​ដោះដូរ​រដូវ​ក្តៅ​នេះ

គិត​មក​ទល់​ពេល​នេះ​លើ​ទីផ្សារ​ដោះដូរ​រដូវ​ក្តៅ​ក្របខ័ណ្ឌ LaLiga កំពុង​នាំ​មុខ​គេ​លើ​ការ​ចំណាយ​ច្រើន​បំផុត​រហូត​ដល់​ទៅ ៥២០ លាន​អឺរ៉ូ លើ​ដំណើរការ​នាំ​ចូល​កីឡាករ​ទាំង ៤១ រូប។

ក្នុង​នោះ​ការ​ចំណាយ​ធំៗ​មាន​ដូច​ជា Real Madrid ទិញ Eden Hazard ​តម្លៃ ១០០ លាន​អឺរ៉ូ, Barca ទិញ​បាន De Jong ពី Ajax ​តម្លៃ ៧៥ លាន​អឺរ៉ូ និង Luka Jovic ផ្លាស់​ចេញ​ពី Frankfurt មក​ស្តេច​ស​មាន​តម្លៃ​ខ្លួន ៦០ លាន​អឺរ៉ូ។

សម្រាប់​ក្លឹប Real Madrid គឺ​បាន​ចាយ​លើស​ពី​ជាង ៣០០ លាន​អឺរ៉ូ​ហើយ ដែល​ទំហំ​នេះ​ច្រើន​ជាង​លីគ​កំពូល​នៅ​អង់គ្លេស បារាំង និង​ព័រទុយហ្គាល់​បូក​បញ្ចូល​គ្នា​ទៅ​ទៀត។

នៅ Bundesliga (អាល្លឺម៉ង់) ចាយ​អស់ ៣៨៤ លាន​អឺរ៉ូ, Seire A (អ៊ីតាលី) ចាយ​អស់ ២៩២ លាន​អឺរ៉ូ, Prmier League (អង់គ្លេស) ១៩៦ លាន​អឺរ៉ូ, Ligue 1 (បារាំង) ៣២ លាន​អឺរូ និង​ Liga NOS (ព័រទុយហ្គាល់) ២៨ លាន​អឺរ៉ូ។ ប្រភព៖ AF

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT