VAR ​ធ្វើ​ឱ្យ​ប្រេស៊ីល ​ខាត​ពិន្ទុ ​ពេល​ប៉ះ​វេណេហ្ស៊ុយអេឡា​

​ក្រុម​ខ្លាំង​ប្រេស៊ីល លេង​បាន​ត្រឹម​ស្មើ​ក្រុម​វេណេហ្ស៊ុយអេឡា ០-០ ​ប៉ុណ្ណោះ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ Copa America ​នៅ​ព្រឹកមិញ​នេះ។

ក្នុង​ការ​ប្រកួត​នេះ ​ក្រុម​ម្ចាស់​ផ្ទះ​ប្រេស៊ីល​ព្យាយាម​បុក​យ៉ាង​ខ្លាំង ​ហើយ​ក៏​មាន​គ្រាប់​ស៊ុត​ចូល​ដល់​ទៅ​៣​ដង​ផង​ដែរ ប៉ុន្តែ​គួរ​ឱ្យ​ស្ដាយ​៣​ដង​នោះ ​គឺ​បច្ចេកវិទ្យា VAR ​ផ្ដល់​សញ្ញា​ថា​បាល់​មិន​ផ្ដល់​ឱ្យ​ទាំង​អស់។ ដោយ​គ្រាប់​ទី​១​របស់ Firmino ​គ្រាប់​ទី​២​របស់ ​Jesus ​និង​គ្រាប់​ទី​៣​របស់ Coutinho ។ ៣​គ្រាប់​នេះ ​ត្រូវ​បាន​អាជ្ញាកណ្ដាល​មិន​ផ្ដល់​ឱ្យ​ឡើយ ក្រោយ​ពី​ទៅ​ពិនិត្យ​មើល VAR ​ឃើញ​ថា​មាន​កំហុស។

កត្តា​នេះ​ហើយ ​ធ្វើ​ឱ្យ​ប្រេស៊ីល​មិន​អាច​យក​ឈ្នះ​លើ​ក្រុម​វេណេហ្ស៊ុយអេឡា​បាន​ឡើយ ​ដោយ​បាន​ត្រឹម​​ ០-០ ​ប៉ុណ្ណោះ។ ចែក​គ្នា​ម្នាក់​១​ពិន្ទុ​នេះ ធ្វើ​ឱ្យ​ប្រេស៊ីល​មាន​៤​ពិន្ទុ​ស្មើ​ជាមួយ​ក្រុម​ប៉េរ៉ូ​ដែរ ​ហើយ​ប្រកួត​ចុង​ក្រោយ​ក្នុង​ពូល ​ពួកគេ​នឹង​ត្រូវ​ប៉ះ​ក្រុម​ប៉េរ៉ូ​នេះ​ឯង៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT