ភ្នាក់ងារ Bale ​ថា ​ក្លឹប Bayern Munich ​គ្មាន​ទាក់ទង​មក​ខ្ចី​ជើង​អី​ទេ​

កាល​ពី​ម្សិលមិញ​នេះ ​មាន​ដំណឹង​ថា​ក្លឹប Bayern Munich ​បាន​ទាក់ទង​ខ្ចី​ជើង​ខ្សែ​ប្រយុទ្ធ Gareth Bale ​ពី​ក្រុម Real Madrid ​ហើយ ​ដើម្បី​ពង្រឹង​តំបន់​ប្រយុទ្ធ​របស់​ពួកគេ។

ក្រោយ​ពី​ធ្លាយ​ដំណឹង​នេះ ​ភ្នាក់ងារ​ទីផ្សារ​របស់ Bale ​បាន​ចេញ​មក​បដិសេធ​ភ្លាម។ លោក Jonathan Barnett ​បាន​ច្រាន​ចោល​ដំណឹង​ខាង​លើ​នេះ ហើយ​អះអាង​ថា​គ្មាន​ក្រុម Bayern Munich ​ទាក់ទង​ខ្ចី​ជើង Bale ​ដូច​ដែល​គេ​ចុះ​ផ្សាយ​ព្រោងព្រាត​នោះ​ឡើយ។ ភ្នាក់ងារ​រូប​នេះ ​បាន​បញ្ជាក់​ទៀត​ថា Bale ​នឹង​ប្រឹងប្រែង​ហ្វឹកហាត់ ​ហើយ​បន្ដ​លេង​ឱ្យ​ក្រុម Real Madrid ​ទៀត​រដូវ​កាល​ក្រោយ។

Bale ​ជា​កីឡាករ​ទទួល​បាន​ប្រាក់​ចំណូល​ខ្ពស់ ពោល​គឺ ៣០០ ០០០​ផោន​ក្នុង​១​សប្ដាហ៍ ​និង​មាន​កុងត្រា​ដល់​ឆ្នាំ ២០២២​ឯ​ណោះ​នៅ​ក្លឹប Real Madrid ។ ប្រាក់​ពលកម្ម​ខ្ពស់​នេះ​ហើយ ទើប​ធ្វើ​ឱ្យ​ក្លឹប​ដទៃ​ទៀត​ពិបាក​ក្នុង​ការ​ខ្ចី​ជើង​រូបគេ ​ឬ​ក៏​ទិញ​យក​ដាច់ ​ព្រោះ​កីឡាករ​វែល​រូប​នេះ​បច្ចុប្បន្ន​លេង​មិន​បាន​ល្អ​ដូច​ពី​មុន​ឡើយ៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT