Man City ​ខិត​ជិត​ទិញ​បាន Rodri ​ពី AT Madrid ​ហើយ​

ក្រុម​ Manchester City ​បាន​តែ​ខិត​ជិត​ក្នុង​ការ​​ទិញ​បាន​កីឡាករ Rodri ​ពី​ក្រុម Atletico Madrid ​ហើយ​ក្នុង​តម្លៃ​ខ្លួន​៦៣​លាន​ផោន។

កីឡាករ​វ័យ​២២​ឆ្នាំ​នេះ ​គឺ​ជា​បេក្ខភាព​ទី​១​ដែល​លោក Pep ​ចង់​ទិញ​ចូល​ក្រុម Man City ​រដូវ​ក្ដៅ​នេះ។ ស្រប​ពេល​សាមី​ខ្លួន​ក៏​បាន​ស្នើ​សុំ​ក្លឹប​ដើម្បី​ចាកចេញ​ទៅ​ស្វែង​រក​បទ​ពិសោធ​ថ្មី​ផង​ដែរ។ Rodri ​គឺ​ជា​យុវជន​ឆ្នើម​ម្នាក់​ដែល​គ្រប់​គ្នា​មើល​ឃើញ ​និង​ចង់​បាន ​ជា​ពិសេស​លោក​ Pep ​តែ​ម្ដង ​ដែល​ជា​អ្នក​ចាត់ការ​ពូកែ​ទិញ​ដូរ​កីឡាករ​។

ខ្សែ​បម្រើ​រូប​នេះ ​ត្រូវ​បាន​លោក Pep ​មើល​ឃើញ​សមត្ថភាព​ថា​មាន​គ្រប់គ្រាន់​ដើម្បី​ជំនួស​តំណែង​កីឡាករ​វ័យ​ជ្រេ Fernandinho ​។ Rodri ​ទើប​បង្ហាញ​ខ្លួន​បាន​៤៧​ប្រកួត​ប៉ុណ្ណោះ​ឱ្យ​ក្រុម AT Madrid ​នា​រដូវ​កាល​មុន​នេះ ​ខណៈ​ដែល​រូបគេ​ក៏​ទើប​ផ្លាស់​ចូល​ក្រុម​នេះ​ដែរ៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT