Real Madrid ​ដេញ​ថ្លៃ Eriksen ​ហើយ ​តម្លៃ​៤៥​លាន​ផោន​

ក្រុម Real Madrid ​ចាប់​ផ្ដើម​ដេញ​ថ្លៃ​ខ្សែ​បម្រើ​ប្រយុទ្ធ Eriksen ​ហើយ ​ក្នុង​តម្លៃ​៤៥​លាន​ផោន ​ក្រោយ​ពី​ការ​ចង់​បាន Pogba ​ហាក់​ពិបាក​ខ្លាំង​ពេក។

សំណើ​៤៥​លាន​ផោន​នេះ ​គឺ​ក្រុម Real Madrid ​ដាក់​ដោយ​ថែម​ជាមួយ Dani Ceballos ​ម្នាក់​ទៀត​ឱ្យ​ក្រុម Spurs ​ដើម្បី​យក Eriksen ​នេះ។ តម្លៃ​ប៉ុណ្ណឹង​ជាមួយ​កាដូ​កីឡាករ​ម្នាក់​ទៀត ​គឺ​អាច​នឹង​ធ្វើ​ឱ្យ​លោក Pochettino ​ទន់​ចិត្ត​ហើយ ត្បិត​អី​លោក​ក៏​ពេញ​ចិត្ត​កីឡាករ Dani ​នេះ​ផង​ដែរ។ ប្រសិន​បើ​ការ​ផ្ទេរ​នេះ​កើត​ឡើង​មែន ​នោះ​ក្រុម Real Madrid ​មិន​ចុះ​កុងត្រា​យក Pogba ​ទេ ព្រោះ​ពួកគេ​មាន​ខ្សែ​បម្រើ​គ្រប់គ្រាន់​ហើយ។

ក្រុម​របស់​លោក Zidane ​ចង់​បាន Pogba ​ឬ Eriksen ​នេះ ជា​កីឡាករ​ចុង​ក្រោយ​របស់​ពួកគេ​ដែល​ត្រូវ​ទិញ​យក​នា​រដូវ​ក្ដៅ​នេះ។ ខណៈ​ដែល​ពួកគេ​បាន​ទិញ​កីឡាករ​៥​នាក់​រួច​មក​ហើយ ​ចំណាយ​អស់​ជាង​៣០០​លាន​ផោន​ទៅ​ហើយ៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT