De Ligt ​បដិសេធ​ឱកាស​ចូល Barcelona ​ដើម្បី​ចូល PSG ​

ខ្សែ​ការពារ​ឆ្នើម Matthijs de Ligt ​បាន​បដិសេធ​ឱកាស​ចូល​លេង​ឱ្យ​ក្រុម FC Barcelona ​ទៅ​ហើយ ​ដោយ​រូបគេ​ចង់​ទៅ​លេង​នៅ​ក្រុម PSG ​ច្រើន​ជាង​។

កីឡាករ​វ័យ​១៩​ឆ្នាំ​នេះ ​មាន​ក្លឹប​នៅ​អឺរ៉ុប​ជា​ច្រើន​ចង់​បាន​រូបគេ ​ជា​ពិសេស​គឺ Barcelona ​និង PSG ​តែ​ម្ដង។ យ៉ាងណាមិញ​សាមី​ខ្លួន​បាន​បដិសេធ​ឱកាស​ចូល​លេង ឱ្យ​ក្រុម​អ្នក​មាន​បុណ្យ​ទៅ​ហើយ ​ក្រោយ​ពី​ការ​ចរចា​គ្នា​មិន​ត្រូវ​។ ផ្ទុយ​ទៅ​វិញ ​រូបគេ​បែរ​ជា​ចាប់​អារម្មណ៍​ខ្លាំង​ទៅ​លើ​ការ​ផ្លាស់​ទៅ​លេង​នៅ PSG ​វិញ ​ដែល​ជា​ក្លឹប​ហាន​ផ្ដល់​តម្លៃ​ខ្លួន​គេ​ខ្ពស់។

មាន​ប្រភព​បញ្ជាក់​ថា PSG ​បាន​ផ្ដល់​តម្លៃ​ខ្លួន​រូបគេ​ដល់​១៧​លាន​ផោន​ឯ​ណោះ​ក្នុង​១​ឆ្នាំ។ តម្លៃ​នេះ​គឺ​ខ្ពស់​ណាស់ បើ​ធៀប​ជាមួយ​កីឡាករ​ដទៃ​ទៀត​ក្នុង​វ័យ​ក្មេង​ដូច​គ្នា​នេះ៕ប្រភព៖ Dailymail

  • De Ligt ​បដិសេធ​ឱកាស​ចូល Barcelona ​ដើម្បី​ចូល PSG ​