ក្លឹប​មួយ​ហ៊ាន​ឲ្យ ១២ លាន​ផោន ចង់​ទាក់​យក Benitez ចេញ​ពី Newcastle

អ្នកចាត់ការ​លោក Rafa Benitez ​ត្រូវ​បាន​គេ​រាយការណ៍​ថា​កំពុង​មាន​ក្លឹប​យក្ស​របស់​ប្រទេស​ចិន​គឺ Dalian Yifang ​បាន​ទម្លាក់​សំណើរ​លើ​ប្រាក់​ឈ្នួល​ប្រមាណ ១២ លាន​ផោន/ឆ្នាំ ដោយ​ចង់​បាន​បុរស​សញ្ជាតិ​អេស្ប៉ាញ​រូប​នេះ​មក​ដឹកនាំ​ក្លឹប​របស់​ខ្លួន។

លោក Benitez ​មិន​ទាន់​ព្រមព្រៀង​លើ​ការ​ចុះ​ហត្ថលេខា​នៃ​កុងត្រា​ថ្មី​ជាមួយ​ម្ចាស់​ក្លឹប​លោក Mike Ashley នៅ​ឡើយ ពោល​គឺ​កុងត្រា​ ៣ ឆ្នាំ​នៅ​ទឹក​ដី St James’ Park នឹង​ត្រូវ​បញ្ចប់​ត្រឹម​ថ្ងៃ​ទី ៣០ ​មិថុនា​ខាង​មុខ​នេះ។

រី​ឯ​ក្លឹប Dalian Yifang ​នៃ​ក្របខ័ណ្ឌ​កំពូល​ចិន CSL ​ក៏​បាន​ដាក់​សំណើរ​លើ​ថ្លៃ​ពលកម្ម​ខ្ពស់​កប់​ពពក​មួយ ខណៈ​ពួក​គេ​សព្វថ្ងៃ​ឈរ​លេខ ១១ ​ដែល​បាន​ឈ្នះ ៣ ប្រកួត​នៃ ១៣ ប្រកួត​សរុប​ក្រោម​ការ​ចាត់ការ​ដោយ​គ្រូ​បង្វឹក​លោក Choi Kang-hee ដែល​ចូល​ជួស​តំណែង​លោក Bernd Schuster នា​ខែ​កុម្ភៈ។

បញ្ជាក់​ថា​នៅ​ក្លឹប Dalian Yifang ក៏​មាន​ប្រមូល​ផ្តុំ​កីឡាករ​បរទេស​មួយ​ចំនួន​ដូច​ជា Yannick Carrasco (ស្លាប​ប្រយុទ្ធ​បែលហ្សិក) និង​ខ្សែ​បម្រើ​ជើង​ចាស់​នៅ​ Napoli គឺ Marek Hamsik ផង​ដែរ។ ប្រភព៖ TalkSport

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT