Eden Hazard បានប្រកាសខ្លួនក្លាយជាកីឡាករចំណូលថ្មីឲ្យក្លឹប Real Madrid កាលពីសប្តាហ៍មុន ក្រោមក្រសែភ្នែកអ្នកគាំទ្រប្រមាណ ៥០ ០០០ នាក់នៅកីឡដ្ឋាន Bernabeu។ ភាពលេចធ្លោរបស់កីឡាករបែលហ្សិក ហាក់ធ្វើឲ្យស្តេចស Madrid ផ្តើមមានទំនុកចិត្តសារជាថ្មីនៅរដូវកាលបន្ទាប់។
យ៉ាងណាមិញបើយើងក្រឡេកទៅមើលការលើកឡើងរបស់អតីតមិត្តរួមក្រុមគឺ Emerson Palmieri បានលើកឡើងនូវពាក្យសម្តី ២ ឃ្លាដ៏មានន័យដែល Hazard បានផ្ញើសារចូលទៅក្នុង Group Chat នោលើ Whatsapp មុនដកខ្លួនចេញទៅ។
Emerson បានប្រាប់ថា៖ “វាពិតជាចម្លែក ដោយសុខៗគាត់បានផ្ញើពាក្យថា អរគុណអ្នករាល់គ្នា,ខ្ញុំស្រលាញ់អ្នករាល់គ្នា ហើយក្រោយមកក៏ស្រាប់តែឃើញពាក្យ Eden Hazard Left the Group”។ ប្រភព៖ BRFootball