​បើ​ចង់​បាន Diop ក្លឹប West Ham ថា​លុះ​ត្រា United ​ព្រម​បូក​ចូល​កីឡាករ​រូប​នេះ​ឲ្យ​សិន

យោង​តាម​របាយការណ៍​ចុង​ក្រោយ​បង្អស់​បាន​ចុះ​ផ្សាយ​ថា​ក្លឹប West Ham ​បាន​ទទូច​ប្រាប់​ទៅ​ Manchester United ឲ្យ​បន្ថែម​ខ្សែ​ប្រយុទ្ធ Anthony Martial ​ក្នុង​កញ្ចប់​ចរចា​នៃ​ការ​ចង់​បាន​ខ្សែ​ការពារ​ Issa Diop សម្រាប់​ទីផ្សារ​ដោះដូរ​រដូវ​ក្តៅ។

 United ដែល​កំពុង​ខ្សោយ​នៅ​តំបន់​ការពារ​កណ្តាល បាន​ចុច​ឈ្មោះ Diop នៅ​បេក្ខភាព​ដែល​ខ្លួន​ចង់​បាន ក្រោយ​រូប​គេ​បង្ហាញ​ខ្លួន​នាម​ជា​ខ្សែ​ការពារ​ដ៏​ល្អ​មួយ​រូប​កាល​ពី​រដូវ​កាល ២០១៨/១៩។ កន្លង​ទៅ West Ham បាន​បដិសេធ​ចោល ដោយ​មិន​ទទួល​យក​សំណើរ​ថ្លៃ​ខ្លួន ៤០ លាន​ផោន​សម្រាប់​កីឡាករ​វ័យ ២២ ឆ្នាំ​រូប​នេះ​ឡើយ។

យ៉ាងណាមិញ​ពួក​គេ​បាន​បង្ខំ​ឲ្យ​បិសាច​ក្រហម គួរ​ណា​ទម្លាក់​ឈ្មោះ Martial ក្នុង​សំណើរ​ដោះដូរ​មួយ​នេះ​បន្ថែម​ទៀត បូក​ផ្សំ​ជាមួយ​នឹង​កញ្ចប់​ថវិកា​ផ្សេង​ទៀត ទើប​ក្លឹប West Ham អាច​ពិចារណា​លើ​ការ​ព្រមព្រៀង​នេះ​បាន។

គួរ​បញ្ជាក់​ថា​ខ្សែ​ការពារ​កណ្តាល​បារាំង [Diop] ​ត្រូវ​បាន​ក្លឹប West Ham ចុះ​ហត្ថលេខា​ទិញ​ចេញ​ពី Toulouse កាល​ពី​រដូវ​ក្តៅ​ឆ្នាំ​ទៅ​នៅ​តម្លៃ​ខ្លួន ២២ លាន​ផោន។ ប្រភព៖ Metro

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT