Chelsea ​បដិសេធ​មិន​លក់ Willian ​ឱ្យ Barcelona ​ឡើយ​

ក្រុម​តោ​ខៀវ Chelsea ​បាន​ច្រាន​ចោល​សំណើ​សុំ​ទិញ​ខ្សែ​បម្រើ​ប្រយុទ្ធ Willian ​របស់​ក្រុម Barcelona ​ហើយ ​ក្នុង​តម្លៃ​ខ្លួន​៣៥​លាន​ផោន​។

Willian ​នៅ​សល់​កុងត្រា​តែ​១​ឆ្នាំ​ទៀត​ប៉ុណ្ណោះ​ជាមួយ​ក្រុម Chelsea ​ខណៈ​ដែល​សាមី​ខ្លួន​ក៏​មិន​ទាន់​ព្រម​បន្ដ​កុងត្រា​ទៀត​ដែរ។ មាន​ក្លឹប​ជា​ច្រើន​កំពុង​ទាក់ទង​យក​រូបគេ ​ជា​ពិសេស Barcelona ​និង Atletico Madrid ​តែ​ម្ដង។ ក្រុម​អ្នក​មាន​បុណ្យ​បាន​ដាក់​ដេញ​ថ្លៃ​រូបគេ​ម្ដង​មក​ហើយ ​ក្នុង​តម្លៃ​៣៥​លាន​ផោន ប៉ុន្តែ​ត្រូវ​បាន​ក្រុម Chelsea ​បដិសេធ។

ក្រុម Chelsea ​បដិសេធ​លក់​នេះ គឺ​ដោយសារ​តែ​ពួកគេ​បាន​ជាប់​បម្រាម​ទិញ​កីឡាករ​២​រដូវ​កាល​របស់ FIFA ។ ដូច្នេះ​ហើយ ពួកគេ​ត្រូវ​តែ​រក្សា​កីឡាករ​ល្អ​ៗ​របស់​ខ្លួន​ឱ្យ​បាន ​ដើម្បី​អាច​ឈរ​ជើង​ប្រជែង​ជាមួយ​ក្រុម​ដទៃ​ទៀត ​មុន​ពេល​អាច​ទិញ​ចូល​កីឡាករ​ថ្មី៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT