យោងតាមសារព័ត៌មាន Sky Sports News បានចុះផ្សាយថាក្លឹប Lyon បានដាក់តម្លៃខ្លួនរបស់ខ្សែបម្រើ Tanguy Ndombele ប្រមាណ ៦៣ លានផោន បន្ទាប់ពីលេចលឺដំណឹងថាមាន់ខ្នាយមាស Spurs ចង់បានរូបគេនៅរដូវក្តៅ។
កន្លងទៅ Ndombele ធ្លាប់បានពោលពាក្យសរសើរដល់ក្រុម Spurs ដូច្នោះថា៖ “ជាការពិតណាស់ Tottenham គឺជាក្រុមដ៏ល្អនិងជាក្លឹបធំមួយ ដែលពួកគេបញ្ចប់នៅចំណាត់ថ្នាក់ទី ៤ ក្នុងលីគក៏ដូចជាការឆ្លងដល់វគ្គផ្តាច់ព្រ័ត្រ Champions League”។
រំឭកថាបើតម្លៃនៃការកំណត់នេះអាចលក់ចេញបានពិតមែន នោះ Lyon ក៏នឹងអាចចំណេញលើគោក ព្រោះដើមឡើយទិញ Ndombele ចេញពី SC Amiens ត្រឹមតម្លៃ ៧ លានផោនតែប៉ុណ្ណោះ។ ប្រភព៖ BeSoccer



