Nasser Al-Khelaifi ដែលជាប្រធានក្លឹប Paris Saint-Germain បានបញ្ជាក់ម្តងហើយម្តងទៀតថាអនាគតរបស់ Kylian Mbappe នឹងពុំចាកចេញទៅកាន់ទ្រនំថ្មីណាមួយនោះទេសម្រាប់ទីផ្សារដោះដូររដូវក្តៅខាងមុខ។
លោកបានថ្លែងប្រាប់សារព័ត៌មាន France Football ដូច្នោះថា៖ “ខ្ញុំច្បាស់ ២០០ ភាគរយថា Mbappe នឹងបន្តឈរជើងនៅ PSG នារដូវកាលក្រោយ“។
ជជែកដល់រឿងរ៉ាវនៃការចុះហត្ថលេខាយក Mbappe និង Neymar កន្លងមក សេដ្ឋីអារ៉ាប់រូបនេះបញ្ជាក់ថា៖ “ខ្ញុំលែងចង់បានតារាឆ្នើមរូបណាទៀតហើយ ដោយខ្ញុំត្រឹមចង់បានកីឡាករដែលត្រៀមខ្លួនរួចរាល់ក្នុងការការពារកិត្តិយសនៃអាវដែលពួកគេពាក់និងសក្តិសមទៅនឹងផែនការណ៍របស់ក្លឹប”។
បញ្ជាក់ថាជុំវិញរឿងរ៉ាវចាក់ស្រេះរបស់ Neymar មិនទាន់មានការទម្លាយជាក់ច្បាស់នៅឡើយ ខណៈកាលពីម្សិលមិញលោក Al-Khelaifi បានបង្ហាញការមិនពេញចិត្តចំពោះអាកប្បកិរិយាមិនសមរម្យកន្លងមកដែលកីឡាករប្រេស៊ីលបានប្រព្រឹត្តិ ហើយប្រសិននៅបន្តមានទៀតនោះលោកមិនខ្លាចនឹងលក់ចេញរូបគេនោះឡើយ។ ប្រភព: Marca