Barcelona ​ត្រៀម​យក Neymar ​ត្រលប់​មក​អេស្ប៉ាញ​វិញ​ហើយ​

ក្លឹប Barcelona ​កំពុង​រៀប​ចំ​ដេញ​ថ្លៃ​យក​ខ្សែ​ប្រយុទ្ធ Neymar ​ត្រលប់​មក​វិញ​ហើយ ក្រោយ​ពី​ក្រុម PSG ​បាន​ប្រកាស​លក់​រូបគេ​នៅ​រដូវ​ក្ដៅ​នេះ។

ប្រភព​នៅ​បារាំង​បាន​បញ្ជាក់​ថា PSG ​នឹង​ព្រម​លក់​កីឡាករ​ប្រេស៊ីល​នេះ​ចេញ​វិញ ​ក្រោយ​ពី​ប្រធាន​ក្លឹប​មិន​សប្បាយ​ចិត្ត​ចំពោះ​ទង្វើ​របស់​គេ​កន្លង​មក។ ខណៈ​ដែល​២​រដូវ​កាល​មក​នេះ ​រូបគេ​ក៏​មិន​បាន​ជួយ​ក្រុម​អ្វី​បាន​ច្រើន​ដែរ។ ក្រោយ​ពី​មាន​ការ​ប្រកាស​បែប​នេះ​ភ្លាម ខាង​ក្រុម Barcelona ​ចាប់​អារម្មណ៍​ភ្លែត ​ហើយ​ក៏​បញ្ជូន​ក្រុម​ការងារ​ទៅ​ចរចា​ផង​ដែរ។

ក្នុង​នោះ Barcelona ​បាន​ដាក់​តម្លៃ​ខ្លួន​៩០​លាន​ផោន​ក្នុង​ការ​នាំ​យក​រូបគេ​ត្រលប់​មក​វិញ។ អម​ជាមួយ​ប្រាក់​៩០​លាន​នេះ ​ក្រុម​អ្នក​មាន​បុណ្យ​នឹង​បន្ថែម​ឱ្យ​កីឡាករ​ម្នាក់​ទៀត ​ក្នុង​ចំណោម​៣​នាក់​នេះ Ousmane Dembele, Ivan Rakitic ​និង​ Samuel Umtiti៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT