Totti ​៖​ចាកចេញ​ពី Roma ​ដូច​សម្លាប់​ខ្លួន​ឯង​អីចឹង​

Francesco Totti ​បាន​លា​ឈប់​ពី​តំណែង​​នាយក​បច្ចេកទេស​កីឡា​នៅ​ក្លឹប Roma ​ហើយ ​ក្រោយ​ពី​លោក​មិន​ពេញ​ចិត្ត​ជាមួយ​ម្ចាស់​ក្លឹប​ដែល​ជា​មហាសេដ្ឋី​អាមេរិក​។

បុរស​វ័យ​៤០​ឆ្នាំ​ដែល​ចំណាយ​ពេល​៣០​ឆ្នាំ​នៅ​ក្លឹប Roma ​បាន​ប្រកាស​កាល​ពី​ម្សិលមិញ​ថា​រូប​លោក​សម្រេច​ចិត្ត​ចាកចេញ​ពី​ក្លឹប​នេះ​ហើយ។ លោក​បាន​ប្រៀបធៀប​ការ​ចាកចេញ​នេះ​ដូច​ជា​សេចក្ដី​ស្លាប់​អីចឹង ព្រោះ​ថា​មួយ​ជីវិត​នេះ​លោក​រស់​នៅ​ជាមួយ Roma ​ទៅ​ហើយ។

សម្រាប់​មូលហេតុ​នៃ​ការ​ចាកចេញ​វិញ ​ត្រូវ​បាន​គេ​ដឹង​ថា​មក​ពី​ប្រធាន​ក្លឹប​ដែល​ជា​ជន​ជាតិ​អាមេរិក​នោះ ​មិន​បាន​យល់​ស្រប​ទៅ​នឹង​អ្វី​ដែល​លោក Totti ​ចង់​បាន ​ហើយ​ការ​ចរចា​គ្នា​ក៏​មិន​ត្រូវ​ទៀត ទើប​លោក​សម្រេច​ចិត្ត​ចាកចេញ​តែ​ម្ដង។

Totti ​ចូល​លេង​ឱ្យ​ក្រុម​ឈុត​ធំ Roma ​នៅ​ឆ្នាំ​១៩៩៣ ​ដោយ​បង្ហាញ​ខ្លួន​បាន​៧៨៥​ប្រកួត ​និង​រក​បាន​៣០៧​គ្រាប់។ អំឡុង​អាជីព​លេង​បាល់​របស់​ខ្លួន ក៏​មាន​ក្លឹប​ជា​ច្រើន​បាន​ទាក់ទង​មក​គេ​ដែរ ប៉ុន្តែ​សាមី​ខ្លួន​មិន​ចាកចេញ​ទៅ​ណា​ចោល Roma ​ឡើយ៕ប្រភព៖ Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT