Dani Ceballos ខ្សែបម្រើរបស់ក្លឹប Real Madrid ហាក់មិនសោកស្តាយនិងទទូចអ្វីនោះទេ ក្រោយលឺដំណឹងថាខ្លួនពុំស្ថិតក្នុងផែនការណ៍របស់អ្នកចាត់ការលោក Zinedine Zidane នារដូវកាលក្រោយ។
ផ្ទុយទៅវិញកីឡាករអេស្ប៉ាញបានបោះសម្តីយ៉ាងម៉ាត់ៗបែបនេះថា៖ “មិនមានបញ្ហាទេលោកគ្រូ ខ្ញុំក៏មិនចង់ធ្វើការជាមួយអ្នកដូចគ្នា“។ ជាសារដែលយុវជនរូបនេះបានប្រាប់ទៅ UEFA.com មុនឈានដល់ប្រកួត European ក្រោមអាយុ ២១ ឆ្នាំនាសប្តាហ៍នេះ។
រំឭកថាអតីតយុវជនលេងឲ្យ Real Betis រូបនេះ ចាយពេលជាង ២ ឆ្នាំនៅ Real Madrid អាចបង្ហាញខ្លួនត្រឹម ៣៥ លើកគត់ ខណៈអាចរកបានត្រឹម ៥ គ្រាប់ (ស្ថិតិការប្រកួតក្នុងក្របខ័ណ្ឌ)។ ប្រភព៖ AF