Alves ​៖​ប្រេស៊ីល ​នៅ​តែ​ជា​ប្រេស៊ីល ​ទោះ​គ្មាន Neymar ​ក៏​ដោយ​

ខ្សែ​ការពារ​ Dani Alves ​បាន​បញ្ជាក់​ថា​ទោះ​ជា​គ្មាន​វត្តមាន​របស់ Neymar ​ក៏​ក្រុម​ប្រេស៊ីល​នោ​តែ​ធ្វើ​បាន​ល្អ​ដដែល ​ព្រោះ​ក្រុម​នេះ​ជា​ក្រុម​លេង​សហការ​គ្នា​ល្អ។

ក្រុម​ប្រេស៊ីល ​បាន​បើក​ការ​ប្រកួត Copa America ​បាន​យ៉ាង​ល្អ​ដោយ​យក​ឈ្នះ​លើ​ក្រុម​បូលីវី ​៣-០។ សម្រាប់​ការ​លេង​ពាន​រង្វាន់​នេះ ពួកគេ​មិន​មាន​តារា​ឆ្នើម Neymar ​ឡើយ ព្រោះ​រូបគេ​រង​របួស​ជើង​ធ្ងន់ធ្ងរ ​ពេល​ប្រកួត​មិត្តភាព​ទល់​ក្រុម​កាតា​កន្លង​ទៅ។ ជាមួយ​ការ​អវត្តមាន​កីឡាករ PSG ​នេះ ​Alves ​បាន​បញ្ជាក់​ថា​មិន​ប៉ះ​ពាល់​ក្រុម​ឡើយ។

កីឡាករ​ប្រេស៊ីល​ទាំង​អស់​មាន​មោទនភាព​ក្នុង​ការ​ពាក់​អាវ​ជម្រើស​ជាតិ​ប្រេស៊ីល​នេះ។ ហើយ​ក្រុម​ទាំង​មូល​ក៏​លេង​ដើម្បី​ជ័យជម្នះ​ដែរ ព្រោះ​ប្រេស៊ីល​មាន​ប្រវត្តិ​​ដ៏​អស្ចារ្យ​តាំង​ពី​ដើម​មក។ ​ប្រកួត​បន្ទាប់​របស់​ក្រុម​សាំបា ​នេះ​នឹង​ត្រូវ​ប៉ះ​ជាមួយ​ក្រុម​វេណេហ្ស៊ុយអេឡា ​នៅ​ថ្ងៃ​ទី​១៩​ខាង​មុខ ​មុន​ពេល​ប៉ះ​ក្រុម​ប៉េរ៉ូ​នៅ​ប្រកួត​ចុងក្រោយ​ក្នុង​ពូល A៕ប្រភព៖ Angkorpost

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT