គ្រូ​នារី​ថៃ៖ ​ស៊ុត​បាន​១​គ្រាប់​នៅ Wold Cup ​ចាត់​ទុក​ជា​ជោគជ័យ​មួយ​

ក្រុម​បាល់ទាត់​នារី​ថៃ ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម​បាល់ទាត់​នារី​ស៊ុយអែត ​៥-១ ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ Women World Cup 2019 ​នៅ​ប្រទេស​បារាំង​។

ជាមួយ​លទ្ធផល​ចាញ់​ក្រុម​ខ្លាំង​នេះ​ដែរ ​អ្នក​ស្រី Nuengrutai Srathongvian  ​អ្នក​ចាត់ការ​ក្រុម​ថៃ ​បាន​និយាយ​ថា​ការ​ស្វែង​រក​បាន​១​គ្រាប់​នៅ World Cup ​នេះ បាន​ធ្វើ​ឱ្យ​ក្រុម​ទាំង​មូល​មាន​មោទនភាព​ណាស់។ ១​គ្រាប់​នេះ ​ធ្វើ​ឱ្យ​ថ្នាក់​ដឹក​នាំ​ក្រុម​ទាំង​អស់​យំ​ផង ​សើច​ផង ព្រោះ​ជា​គ្រាប់​បាល់​ដែល​ក្រុម​អាច​ធ្វើ​បាន ពេល​លេង​ទល់​ក្រុម​ខ្លាំង​កម្រិត​ពិភព​លោក​នេះ។

អ្នក​ស្រី បាន​ចាត់​ទុក​ថា​ការ​ស្វែង​រក​បាន​១​គ្រាប់​នេះ គឺ​ជា​ជោគជ័យ​ធំ​មួយ​សម្រាប់​ក្រុម​ជម្រើស​ជាតិ​ថៃ​ហើយ ​ក្នុង​ព្រឹត្តិការណ៍ World Cup ​នារី​ឆ្នាំ​២០១៩​នេះ។ រំលឹក​ថា​២​ប្រកួត​កន្លង​មក ​ក្រុម​ថៃ ​បើក​ឆាក​ចាញ់​ក្រុម​ការពារ​តំណែង​ជើង​ឯក​អាមេរិក ​១៣-០ ​និង​ប្រកួត​ទី​២ ចាញ់​ក្រុម​ស៊ុយអែត ៥-១។ ប្រកួត​ចុង​ក្រោយ​របស់​ពួកគេ ​បង្គ្រប់​កិច្ច​គឺ​ប៉ះ​ក្រុម​ឈីលី៕ប្រភព៖ Bbc

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT