ចុង​ក្រោយ ​PSG ​ដាច់​ចិត្ត​លក់ Neymar ​ហើយ ​បើ​តម្លៃ​ដល់​

ក្លឹប​ PSG ​បាន​ប្រកាស​ហើយ​ថា​នឹង​លក់​ខ្សែ​ប្រយុទ្ធ Neymar ​ចេញ​នៅ​រដូវ​ក្ដៅ​នេះ ​ប្រសិន​បើ​ក្លឹប​ណា​ផ្ដល់​តម្លៃ​ខ្លួន​សម​ប្រកប​មួយ​ដែល​ក្លឹប​អាច​លក់​ចេញ​បាន​។

អនាគត Neymar ​អាច​នឹង​បញ្ចប់​ត្រឹម​នេះ​ហើយ ​ក្រោយ​ពី​រូបគេ​ចង់​ចាកចេញ ​ហើយ​ទម្រង់​លេង​ក៏​មិន​ល្អ​ថែម​ទៀត​សម្រាប់​ក្រុម ពោល​គឺ​របួស​ជាប់​តែ​ម្ដង។ ប្រភព​នៅ​បារាំង​បាន​បញ្ជាក់​ថា​ក្លឹប PSG ​នឹង​ព្រម​លក់​កីឡាករ​ប្រេស៊ីល​នេះ​ចេញ ​ប្រសិន​ណា​បើ​មាន​ក្លឹប​ណា​ដាក់​តម្លៃ​ខ្លួន​សម​ប្រកប​មួយ​សម្រាប់​រូបគេ។ ខណៈ​ដែល​នេះ​គឺ​ជា​ការ​អះអាង​ថ្មី​មួយ ​ក្រោយ​ពី​ក្លឹប​នេះ​ធ្លាប់​បាន​ប្រកាស​មិន​លក់​ខ្សែ​ប្រយុទ្ធ​នេះ​ឡើយ។

ជាមួយ​គ្នា​នេះ​ដែរ ​លោក Al-Khelaifi ​ប្រធាន​ក្លឹប PSG ​ក៏​បាន​បញ្ជាក់​ថា​បច្ចុប្បន្ន​នេះ​ខុស​ប្លែក​ពី​មុន ហើយ Neymar ​ក៏​មាន​ចិត្ត​ចង់​ចាកចេញ​ដែរ។ ​លោក​នឹង​លក់​រូបគេ​ចេញ បើ​តម្លៃ​ខ្លួន​សម​មួយ​នៅ​រដូវ​ក្ដៅ​នេះ ​ដោយ​លោក​មិន​ចង់​ឃាត់​កីឡាករ​ដែល​មិន​មាន​ចិត្ត​ចង់​បន្ដ​នៅ​ទៀត​ទេ។

​Neymar ​មក​ចូល​រួម​ជាមួយ PSG ​ក្នុង​តម្លៃ​ជាង​២០០​លាន​អឺរ៉ូ ​ខណៈ​ដែល​បញ្ហា​របួស​នេះ ត្រូវ​បាន​គេ​ដឹង​ថា​តម្លៃ​ខ្លួន​គេ​ធ្លាក់​ចុះ​១០០​លាន​ទៅ​ហើយ។ ដូច្នេះ​បច្ចុប្បន្ន Neymar ​នៅ​សល់​ត្រឹម​ជាង​១០០​លាន​ផោន​ប៉ុណ្ណោះ៕ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT