Messi៖ យើង​ត្រូវ​ការ​ពេល ដើម្បី​បំភ្លេច​បរាជ័យ​នេះ​

ក្រុម​អាហ្សង់ទីន ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម​កូឡុំប៊ី​​ក្នុង​លទ្ធផល ​២-០ ​នា​ការ​ប្រកួត​បើក​ឆាក​ពាន​រង្វាន់​ Copa America ​កាល​ពី​ម្សិលមិញ​នេះ។

ជាមួយ​លទ្ធផល​មិន​គាប់​ប្រសើរ​នេះ​ដែរ ​ខ្សែ​ប្រយុទ្ធ Lionel Messi ​បាន​និយាយ​ថា​នេះ​ជា​ពេល​វេលា​មិន​ល្អ​មួយ​សម្រាប់​ក្រុម​ទាំង​មូល ដែល​ត្រូវ​ចំណាយ​ពេល​ក្នុង​ការ​បំភ្លេច​វា។ ក្រុម​អាហ្សង់ទីន ​ត្រូវ​ស្វែង​រក​ចំណុច​ខ្វះ​ខាត​ក្នុង​ការ​ប្រកួត​ចាញ់​នេះ ដើម្បី​កែ​លម្អ​ឡើង​វិញ​សម្រាប់​ប្រកួត​បន្ទាប់។ ក្រុម​អាហ្សង់ទីន ​នៅ​តែ​មាន​ឱកាស​សម្រាប់​ឡើង​វគ្គ​បន្ដ។

​ការ​ប្រកួត​សន្សំ​ពិន្ទុ​តាម​ពូល​នេះ​ដែរ ​អាហ្សង់ទីន​នៅ​ពូល​ B ​ជាមួយ​ក្រុម​ប៉ារ៉ាហ្គាយ ​កូឡុំបី ​និង​កាតា។ ​ការ​ប្រកួត​បើក​ឆាក​នេះ ពួកគេ​បាត់​៣​ពិន្ទុ​ទៅ​ហើយ៕ប្រភព៖ Marca

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT