Messi ​ស៊ុត​ប៉េណាល់ទី​អត់​ចូល ​ធ្វើ​ឱ្យ​អាហ្សង់ទីន ​បាន​ត្រឹម​១​ពិន្ទុ​ថ្ងៃ​បើក​ឆាក

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អាហ្សង់ទីន​បាន​ត្រឹម​ស្មើ​១-១ ​ប៉ុណ្ណោះ ជាមួយ​ក្រុម​ជម្រើស​ជាតិ​អីស្លង់ ក្នុង​ការ​ប្រកួត​បើក​ឆាក​ក្នុង​ពូល​ដំបូង​របស់​ពួកគេ។

អាហ្សង់ទីន ដែល​ពោរពេញ​ដោយ​កីឡាករ​ល្អ​ៗ ​បែរ​ជា​មិន​អាច​ធ្វើ​អ្វី​ក្រុម​ប្រទេស​តូច​មួយ​បាន​ទៅ​វិញ ពោល​គឺ​បាន​ត្រឹម​ស្មើ​គ្នា ដោយ​១​គ្រាប់​អាហ្សង់ទីន​ធ្វើ​បាន​ដោយ​កីឡាករ Aguero ​នាទី​១៩ ​និង​១​គ្រាប់​របស់​អីស្លង់​ធ្វើ​បាន​ដោយ​កីឡាករ Alfre Finnbogason ​នៅ​នាទី​២៣។ ក្រោយ​ពី​រក​បាន​២​គ្រាប់​នេះ​ហើយ ​ក្រុម​ទាំង​ពីរ​ហាក់​ដូចជា​វាយ​សម្រុក​គ្នា ​និង​មាន​ឱកាស​ទៅ​មក​ដែរ ប៉ុន្តែ​មិន​អាច​សម្រេច​ស្វែង​រក​ឃើញ​គ្រាប់​ទី​៣​នោះ​ទេ។

រក្សា​លទ្ធផល ១-១ ​រហូត​ដល់​ចប់​ការ​ប្រកួត ​បាន​ធ្វើ​ឱ្យ​ក្រុម​អាហ្សង់ទីន​បាន​ត្រឹម​ខក​ចិត្ត​ប៉ុណ្ណោះ ក្នុង​ថ្ងៃ​បើក​ឆាក។ ស្រប​ពេល​ដែល​ក្រុម​ក្នុង​ពូល​ជាមួយ​គ្នា​នេះ​ដែរ ​ក្រូអាត​បាន​យក​ឈ្នះ​លើ​នីហ្សេរីយ៉ា ​រហូត​ ២-០ ​ឡើង​ឈរ​កំពូល​តារាង​បណ្ដោះអាសន្ន៕ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT